កិច្ចប្រជុំគណៈកម្មការមេប្រយោគមណ្ឌលប្រឡង គណៈកម្មការអនុរក្ស សម្រាប់ដឹកនាំការប្រឡងប្រជែងបញ្ជូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០២២ នៅខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ដើម្បីអោយការប្រឡងប្រជែងបញ្ជូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០២២ នៅខេត្តកណ្ដាល ទទួលបានលទ្ធផលល្អ ដោយអោយមិនមានភាពមិនប្រក្រតីណាមួយកើតមានឡើងជាយថាហេតុ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការមេប្រយោគមណ្ឌលប្រឡង គណៈកម្មការអនុរក្ស សម្រាប់ដឹកនាំការប្រឡងប្រជែងបញ្ជូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានណែនាំដល់ គណៈកម្មការមេប្រយោគមណ្ឌលប្រឡង និងគណៈកម្មការអនុរក្ស ត្រូវអនុវត្តតាមតួនាទី ភារកិច្ច តាមសេចក្ដីសម្រេច និងគោលការណ៍ណែនាំពីរដ្ឋបាលខេត្ត និងក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រឡងប្រជែងបញ្ជូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០២២ មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងចំនួន ១៣៦នាក់ ការប្រឡងនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយត្រូវធ្វើការជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន ២៥នាក់ ស្រីចំនួន ០៦នាក់ ។