នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ពិធីក្រុងពាលីបល្ល័ង្កតម្កល់ព្រះពុទ្ធបដិមា ព្រះភ្នែន កម្ពស់ ២ម៉ែត្រ ២តឹក នៅវត្តបទុមចេតិយ សិ្ថតនៅភូមិកោះរះលេី ឃុំកោះរះ ស្រុកល្វាឯម។
ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ លោកនាយក-នាយករងរដ្ឋបាលស្រុក មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកល្វាឯម មន្រ្តីរាជការចំនុះរដ្ឋបាល និងក្រុមប្រឹក្សាឃុំកោះរះ។
លោកអភិបាលស្រុក និងក្រុមគ្រួសារបានចូលបច្ច័យកសាងបល្ល័ង ព្រះពុទ្ធបដិមាចំនួន ១០,៥០០ ដុល្លារ និងចូលបច្ច័យសម្រាប់ចំណាយការរៀបចំពិធីក្រុងពាលី ២លានរៀល ជូនតាជីយាយជីប្រមាណ ២០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ព្រមទាំងជូនដល់ក្រុមប្រគុំភ្លេងពិនពាណ្យចំនួន ២០ម៉ឺនរៀលផងដែរ៕