ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី មន្រ្តីរាជការ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានឯកភាពគ្នា ដង្ហែអង្គកឋិនទាន នាំយកនូវទេយ្យទាន និងបច្ច័យចូលរួមកសាងសមិទ្ធផលនានាក្នុងនៅវត្តវេឡុការ៉ាម ហៅវត្តព្រែកឫស្សី ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ទៅកាន់ពុទ្ធបរិស័ទ ឯកឧត្តមបានបញ្ជាក់ថា នៅដំណាក់កាលនៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ បានអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសបានជួបជុំគ្នាធ្វេីបុណ្យតាមបែបព្រះពុទ្ធសាសនា រហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងពិធីអង្គកឋិនទាននេះ ឯកឧត្តមអភិបាលខេត្ត បានប្រសិទ្ធិពរជ័យដល់ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជូនពរ មហាកុសលផលបុណ្យ ជូនដល់បងប្អូនជនរួមជាតិទាំងអស់ សូមបាន ប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។