ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
លោកស្រី ឈឿន បុប្ផារ័ត្ន អភិបាលរងក្រុង តំណាងលោក ឃឹម សំភារ អភិបាលក្រុង លោក ហែម សំអាង ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានចូលរួមសិក្ខា ការបូកសរុបលទ្ធផលការងារវិមជ្ឈការ និងវិសហមជ្ឈការ វិស័យបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន។