នៅថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង ស្ថិតនៅឃុំបឹងគ្រំ ដែលជាគម្រោងរបស់សប្បុរសជន និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានក្បាលដីតាមបណ្តោយផ្លូវ ក្នុងនោះដែលប្រជាពលរដ្ឋមានការសប្បាយរីករាយ និងអបអរសាទរ ជាមួយសមិទ្ធផលគម្រោងអភិវឌ្ឍន៍ដែលរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក បានជួយសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ ដែលប្រឈមក្នុងការលំបាកការដឹកទំនិញកសិផល ពីដីចំការរបស់ពួកគាត់៕