ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ (AEMSJ) ព្រមទាំងសមាជិក សមាជិកា សូមក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ==> ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញ-ស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅស្រុកព្រះស្តេច ==> ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រី នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃជាលើកដំបូង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងពាក់ព័ន្ធ លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការនគរបាលស្រុកពាក់ព័ន្ធ និងលោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ ==> ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើវិធានការដោះស្រាយ បញ្ហាប្រឈមសំណើ ==> ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ ==> ឯកឧត្តមសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ
0

ទ្រាំនឹងទង្វើអយុត្តិធម៌របស់អាជ្ញាធរភូមិនិងកូនស្រីចិត្តតិរច្ឆាន អកត្តញ្ញូ លែងបាន លោកយាយអាយុ៨០ឆ្នាំម្នាក់ឈ្មោះ កង ស៊ឺន សម្រេចដាក់ពាក្យប្ដឹងអតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម ទៅចៅសង្កាត់ព្រែកកំពឹស

 

ភ្នំពេញ៖ ដោយសារតែទ្រាំនឹងទង្វើអយុត្តិធម៌របស់អាជ្ញាធរភូមិដែលបានឃុបឃិតគ្នាជាកូនស្រីបង្កើតមានចិត្តតិរច្ឆាន អកត្តញ្ញូ និងយំឡើងខ្សោះទឹកភ្នែក លោកយាយអាយុ៨០ឆ្នាំម្នាក់ឈ្មោះ កង ស៊ឺន បច្ចុប្បន្ននៅផ្លូវជាតិលេខ២ ភូមិក្រាំស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងអតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម ដែលបានធ្វើឯកសារបញ្ជាក់ប្រវត្តិដីក្លែងក្លាយឱ្យទៅកូនស្រីលោកយាយឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច ដើម្បីយកដីលោកយាយ និងបណ្តេញលោកយាយចេញពីផ្ទះ ទៅកាន់លោកចៅសង្កាត់ព្រែកកំពឹសឲ្យជួយដោះស្រាយដោយមានប្រថាប់ត្រាមេធាវីទៀតផង។ នេះបើតាមពាក្យបណ្តឹងរបស់លោកយាយ កង ស៊ឺន ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបបានទទួលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងពាក្យបណ្តឹង លោកយាយ កង ស៊ឺន បាន ជម្រាបជូនលោកចៅសង្កាត់ព្រែកកំពឹសថា អតីតមេភូមិក្រាំស្វាយ ឈ្មោះ កឹម ឈឹម បានឃុបឃិតជាមួយកូនស្រីនាងខ្ញុំឈ្មោះ ម៉ៅ សារី និងកូនប្រសារឈ្មោះ ស៊ិន ថាច ក្លែងបន្លំធ្វើបញ្ជាក់ប្រវត្តិដីទំហំប្រមាណ ០២ហិកតា (បានលក់រួចហើយ) និងដីផ្ទះមានទំហំ ៥១០ ម៉ែត្រការ៉េ ដែលដីស្រែ និងដីផ្ទះជាកម្មសិទិ្ធរបស់លោកយាយឈ្មោះ កង ស៊ឺន និងប្តីឈ្មោះ គិន ម៉ៅ (ប្តីបានមរណៈភាពហើយ) ដែលត្រូវជាម្តាយបង្កើតរបស់ឈ្មោះ ម៉ៅ សារី ។ លិខិតបញ្ជាក់ប្រវត្តិដីលេខ០៤៤/២០២០ លប ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានធ្វើជាន់ពីលើបង្កាន់ដៃដី ចុះថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៩០។ លិខិតបញ្ជាក់ប្រវត្តិដីលេខ ០៤៤/២០២០ លប ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានខ្លឹមសារក្លែងបន្លំ និងភូតកុហកថា ឈ្មោះ ម៉ៅ សារី និងប្តីឈ្មោះ ស៊ិន ថាច បានគ្រប់គ្រងធ្វើផ្ទះនៅលើដីនេះតាំងពីឆ្នាំ១៩៧៩ ដែលការពិតនៅក្នុងឆ្នាំ១៩៧៩ កូនស្រីឈ្មោះ ម៉ៅ សារី ទើបតែមានអាយុ ១២ ឆ្នាំតែប៉ុណ្ណោះ ហើយកូនប្រសារឈ្មោះ ស៊ិន ថាច ទើបតែមានអាយុ ៨ ឆ្នាំតែប៉ុណ្ណោះ ហើយអ្នកទាំងពីរមិនទាន់រៀបការនោះទេ។ ម្យ៉ាងវិញទៀត ក្នុងខ្លឹមសារលិខិតបញ្ជាក់ប្រវត្តិដីខាងលើនេះ បានកុហកថា មិនមានបង្កាន់ដៃកាន់កាប់ដីនោះទេ ដែលនេះជាការបំភ្លើសខុសពីការពិត ព្រោះថា ដីផ្ទះនេះ មានបង្កាន់ដៃដី ចុះថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៩០ ដែលដាក់ឈ្មោះ គិន ម៉ៅ ជាប្តីរបស់លោកយាយ។

លោកយាយ កង ស៊ឺន បានបន្តថា កន្លងទៅដោយសារមិនទុកចិត្តកូនអកតញ្ញូ ឈ្មោះ ម៉ៅ សារី ទើបលោកយាយបានយកឯកសារដីទាំងអស់ដែលមានទៅផ្ញើរនឹងលោកមេភូមិឈ្មោះ កឹម ឈឹម ប៉ុន្តែដឹងអីចំមេភូមិចិត្តចោរតិរច្ឆាន បានឃុបឃិតជាមួយកូនអកតញ្ញូលួចលក់ដី០២ ហិកតា បានលុយជាង ២លាន ដុល្លារ។ កូនស្រីនិងកូនប្រសារបានធ្វើទុក្ខបុកម្នេញមកលើលោកយាយជាម្តាយចាស់ជរា ដូចជាបង្អត់អាហារ/ផ្តល់អាហារមិនគ្រប់គ្រាន់ មិនមានលុយជាប់ខ្លួន ពេលឈឺថ្កាត់មិនមើល និងមិនយកទៅពេទ្យ រួមទាំងប្រើសម្តីធ្ងន់ៗឱ្យឈឺចាប់ និងសកម្មភាពអាក្រក់ៗជាច្រើនផ្សេងទៀត ក្នុងចេតនាធ្វើបាបផ្លូវចិត្តលោកយាយ និងធ្វើឱ្យសុខភាពចុះខ្សោយ ដែលជាការបង្ខំឱ្យលោកយាយចាកចេញពីផ្ទះ និងរហូតដល់លោកយាយពុំអាចទ្រាំរស់នៅជាមួយបាន ក៏ទៅរស់នៅក្នុងផ្ទះជាមួយប្អូនស្រីបង្កើតឈ្មោះ សួង ពៅ ។

លោកយាយ កង ស៊ឺន បានបញ្ជាក់ថា បច្ចុប្បន្នលោកយាយរស់នៅជាមួយប្អូនស្រីបង្កើត ដែលមានជីវភាពខ្វះខាតផងដែរ ចំណែកកូនប្រុសបង្កើតរបស់លោកយាយឈ្មោះ ម៉ៅ សារ៉ន ពិការជើង ក៏មិនមានជីវភាពធូរធា ហើយមានបន្ទុកចិញ្ចិមកូនផងដែរ។

ទន្ទឹមគ្នានោះ លោកយាយ កង ស៊ឺន ក៏បានសំណូមពរលោកចៅសង្កាត់ព្រែកកំពឹសជួយអន្តរាគមន៍ដោះស្រាយករណីវិវាទនេះ ដោយផ្តល់ភាពយុត្តិធម៌ដល់លោកយាយជាមនុស្សចាស់ជរាដោយសេក្តីអនុគ្រោះ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com