ពលរដ្ឋឆ្ងល់ថា! កាស៊ីណូ ដែរមានផ្លាកយីហោ 33 ជិតច្រកទ្វារព្រំដែនអន្តរជាតិស្វាយអាង៉ោយ បានបើកល្បែងស៊ីសងគ្រប់ប្រភេទឱ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងពេញបន្ទុកប្រឆាំងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា..
ថ្ងៃចេញផ្សាយៈ November 24, 2022
ខេត្តព្រៃវែង៖ កាលពីពេលថ្មីៗនេះ កាស៊ីណូដែរមានផ្លាកយីហោ 33 ចាប់ផ្ដើមដំណើរការវិញហើយនៅល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង និងហ្គេមបាញ់ត្រីចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវប្រជាជនខ្មែរ អោយចូលលេងល្បែងស៊ីសង យ៉ាងគគគគ្រឹកគគ្រេ នៅចំណុចទទីតាំងកាស៊ីណូ ស្ថិតនៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ក្រុមប្រជាពលរដ្ឋឲ្យដឹងថា បុគ្គលដែលហ៊ានបើកល្បែងនេះ ប្រហែលជាមានខ្នងបង្អែករឹងមាំចាំជួយបិទបាំងនៅពីក្រោយខ្នង ហើយមើទៅ ទើបហហ៊ានបើកលេងយ៉ាងរំភើយដូច្នេះ។
បើទោះជា សម្ដេចក្រឡាហោម ស ខេង និង សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស ក៍ដោយ ក៍លោកវីរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពុងត្របែក និងលោក យ៉ាវ សានិន អភិបាលស្រុកកំត្របែក ធ្វើមិនដឹងមិនឮបណ្តែតបណ្តោយឲ្យមានល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្តែង ជារៀងរាល់ថ្ងៃល្បែង បញ្ជាល់មាន់ បៀរអាប៉ោង ហ្គេមបាញ់ត្រី ដែលបើកអោយពលរដ្ឋខ្មែរ ចូលទៅលេងយ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ យ៉ាងទ្រហឹងនៅជិតច្រកទ្វារអអន្តរជាតិព្រំដែស្វាយអាង៉ោង បង្កប់ក្នុងកាកាស៊ីណូដែលមានផ្លាកយីហោ33 នៅចំណុច ឃុំចាម ស្រុកកំត្របែក ខេត្តព្រៃវែងនោះដោយសេរី មិនខ្វល់អ្វីទាំងអស់ បញ្ហានេះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចថ្នាក់ស្រុក ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងខេខេត្តព្រៃវែង “មិនខ្វល់ពីអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី-កម្ពុជា បានប្រកាស់ឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេសកម្ពុជា។
ស្រាប់តែពេលថ្មីៗនេះ បែរជាម្ចាស់កាកាស៊ីណូដែលមានផ្លាកយីហោង33 ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ ប្រហែលជាម្ចាស់កាស៊ីណូដែលមានផ្លាកយីហោ33 នេះយក ជ្រូកខ្វៃ ទាទឹម និងមាន់ស្ងោ លុយសែនត្រូវហើយ ទើបបិទបាំងភ្នែកអ្នកតាម្ចាស់ស្រុកម្ចាស់ខេត្តត្រូវអស់ហើយមើលទៅ ទើបបានជាពុំឃើញមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធចុះទប់ស្កាត់ និងចុះបង្ក្រាបនោះ៕