ថ្ងៃពុធ ទី៣០ ខែវិច្ឆិការ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្ទី បានជួបពិធីសំណេះសំណាល ជាមួយលោកតា លោកយាយ អ្នកគ្រូ លោកគ្រូ ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែនចន្នី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនគ្រឿងឧបភោគ-បរិភោគដល់ ៣វត្ត៖ វត្តតុំ, វត្តសីហរតនារាម និងវត្តលឹមពូល ក្នុង១វត្តៗប្រគេនអង្គរ ២០០គ.ក, ត្រីខ ០២កេស, ប៊ីចេង ០២គ.ក, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកដោះទឹកគោ ០១ កេសធំ និងបច្ច័យ ចំនួន ២លានរៀល ព្រមទាំងបានចែកជូនដល់លោកតា លោកយាយ លោកគ្រូអ្នកគ្រូ យុវជន ក្រុមប្រឹក្សាសង្កាត់ក្រុងដូនកែវ និងបានឧបត្ថម្ភសាលាក្រុងដូនកែវ ថវិកាចំនួន ២លានរៀល សាលាសង្កាត់រកាក្រៅ ថវិកា ៥០ម៉ឺនរៀល និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕