លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានធនាគារពិភពលោកដែលត្រូវតែងតាំងប្រចាំនៅកម្ពុជាប្រកាសថា ខ្លួនជាអ្នកបន្តមើលការខុសត្រូវរួមពីលើកិច្ច ការប្រចាំថ្ងៃរបស់ធនាគារ ពិភពលោកជាមួយរាជរដ្ឋាភិ បាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងកញ្ចប់គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ ១,១ប៊ីលានដុល្លារអាមេរិក ដែលភ្នាក់ងារនានារបស់រាជ រដ្ឋាភិបាលកំពុងអនុវត្ត តាម រយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភព លោក ។ តាមរយៈសារក្នុងឱកាសចូលកាន់តំណែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោក ស្រី បានបញ្ជាក់ថា លោកស្រីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសកម្ពុជាគ្រប់គ្រងផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ ការរៀបចំមូល ដ្ឋានសម្រាប់ការស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់សម្រាប់ទប់ទល់ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃ ខាងមុខជាដើមនេះ សំដៅកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។ លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ គឺបាននិងកំពុងផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាពរបស់វិស័យសាធារណៈ និងលើក កម្ពស់ការអភិវឌ្ឍវិស័យឯកជន, ការវិនិយោគលើធនធានមនុស្សតាមរយៈការ ពង្រីកលទ្ធភាពទទួលបានសេវាអប់រំ និងសេវាសុខាភិ បាលមានគុណភាពសម្រាប់ក្មេងតូច, ការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, ការលើកកម្ពស់ការ ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការពង្រឹងអភិបាលកិច្ចស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ៕
0
ធនាគារពិភពលោកបន្តពិនិត្យការអនុវត្តគម្រោងរបស់ខ្លួននៅកម្ពុជាក្នុងទឹកប្រាក់ជាង ១ប៊ីលានដុល្លារ
ចេញផ្សាយ
ថ្ងៃទី August 10, 2021
Filed in: ព័ត៌មានជាតិ
About admin
Recent Posts
- លក្ខណៈសម្បត្តិទី៣ របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺ មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍
- លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាន អញ្ជើញទៅចូលរួមជូនពរភាគីនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥
- លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”
- ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល
- ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការវាយតម្លៃអចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា
- រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
- ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួបលេីកទី៤៦ នៃទិវាជ័យជំនះ ៧មករា សាលាសង្កាត់ព្រះស្រែ