លោកបណ្ឌិត អាន ពេជ្រ ហាដា (An Pich Hatda) ប្រធានលេខាធិការដ្ឋានគណៈ កម្មការទន្លេមេគង្គ ហៅកាត់ MRC លើកឡើងថា ប្រទេសដែលជាដៃគូអភិវឌ្ឍន៍ទន្លេមេ គង្គ គួរតែដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោល បំណងនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គសម្រាប់ឆ្នាំ២០២១-២០៣០ ដែលជាប្លង់មេ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាងនេះក្នុងរយៈ ពេលមួយទសវត្សរ៍ខាងមុខ នេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោកចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីមេគង្គ ដែលបាន ការចូលរួមតាំងពីអគ្គលេខាធិ ការអាស៊ាន ធនាគារពិភព លោក ធនាគារអភិវឌ្ឍន៍អាស៊ី នាយកគ្រប់គ្រងសហភាពអឺរ៉ុបប្រចាំតំបន់អាស៊ីនិងប៉ា ស៊ីហ្វិក ប្រទេសនៃសមាជិកអាស៊ាន ប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ និងនូវែលសេឡង់ ជាដើម។ សេចក្តីប្រកាសព័តមានរបស់ MRC នៅថ្ងៃនេះ បាន ឱ្យដឹងថា ក្នុងជំនួបនេះ ប្រធានលេខាធិការដ្ឋាន MRC បានអំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជួយគាំ ទ្រលើការពង្រីកជំនួយដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដល់អាង ទន្លេមេគង្គ ដែលបាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍគម្រោងនានា ក្នុងនោះរាប់បញ្ចូលទាំងការ សាង សង់ទំនប់វារីអគ្គិសនី ខណៈដែលអាងទន្លេនេះ បានជួយចិញ្ចឹម កាត់បន្ថយភាពក្រីក្រនិងបង្កើតលំហូរសេដ្ឋកិច្ច ដល់មនុស្សជាង៧០លាននាក់។ លោកបណ្ឌិត អាន ពេជ្រ ហាដា បានបញ្ជាក់ថា អាង ទន្លេមេគង្គក្រោម បានផ្តល់ផលិតកម្មដូចជាស្រូវ ត្រី ដល់ប្រជាជនក្នុងកម្ពុជា ឡាវ ថៃ និងវៀតណាម ប្រហែលពាក់ កណ្តាលនៃតំបន់មេគង្គ ឬ មួយភាគបីនៃវិស័យទេស ចរណ៍ និងមួយភាគធំនៃតម្រូវ ការថាមពលក្នុងតំបន់។ ប៉ុន្តែទំនប់វារីអគ្គិសនី ឧស្សាហកម្មនគរូបនីយកម្ម ការទាញយកខ្សាច់ពីប្រព័ន្ធធារាសាស្រ្ត និងការប្រើប្រាស់ទឹកដែលមិនមាននិរន្តរភាព និងកាន់តែខ្លាំងឡើង បានធ្វើឱ្យមុខងារអេកូឡូស៊ីនៃប្រព័ន្ធទន្លេរួមនេះកាន់តែអាក្រក់ទៅៗ។ តាមការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ ដោយយោងលើគ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរនៅឆ្នាំ ២០១៩ និង២០២០ បញ្ជាក់ថា តំបន់អាងទន្លេមេគនឹងកើតមានបាតុភូតញឹកញាប់ ដែលនឹងបង្កការគំរាមកំហែងដោយផ្ទាល់ដល់ជីវិត និងការរស់នៅរបស់ប្រជាជន ១០០លាននាក់ នៅឆ្នាំ២០៤០៕
Name (Required)
Mail (will not be published) (Required)
Website
©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com
សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com