សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀត”
ភ្នំពេញ÷សម្ដេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារអាម៉េរិកបន្ថែមទៀតដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ខណៈដែលថវិកាចំនួន ១៨ ៤៧៣ ៥៧០លានដុល្លារអាមេរិក ដែលចេញពីព្រះរាជអំណោយរបស់ ព្រះករុណាមហាក្សត្រ និងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)៕