ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឱ្យបើកដំណើរការផ្សាលើធំថ្មីឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយការបើកឱ្យលក់ដូរ ប្ដូរវេនគ្នារយៈពេល៧ ថ្ងៃម្ដង។
ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបមាន ប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងសាកល្បងបើកផ្សារលើធំថ្មីឡើងវិញ ក្នុងរយៈដ៏ខ្លីខាង មុខនេះ ប៉ុន្តែការលក់ដូរនេះ គឺអាជីវករត្រូវប្ដូរវេនគ្នា រយៈ ពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ ដោយអ្នកលក់នៅចំហៀងផ្សារអាចលក់បានមួយសប្ដាហ៍ ហើយប្ដូរឱ្យអាជីវករម្ខាងផ្សារវិញទៀត។ ក្នុងឱកាសដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងផ្សារលើធំថ្មី ក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមអភិ បាលខេត្តបញ្ជាក់ថា ចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារលើ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចង ខ្សែព័ទ្ធជុំវិញ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀត តាមការណែ នាំរបស់អាជ្ញាធរ ដើម្បីបង្ការឆ្លងមេរោគកូវីដ-១៩ ជាពិសេ សការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា។ សម្រាប់អាជីវករមិនទាន់ដល់វេន គឺអាចទៅលក់នៅផ្សារបណ្ដោះអាសន្ន នៅផ្លូវ៦០ម៉ែត្រជិតផ្សារកុងតឺន័រសិន។ សំឡេង៖”អ្វីដែលយើងចង់ បានក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរក្រុង គឺចង់ឱ្យបងប្អូនអ្នកលក់ការពារខ្លួនឯង និងរក្សាសណ្តាប់ធ្នាប់ អនា ម័យយើងអាចបើកលក់បានហើយ សំណូមឱ្យប្រជាជនជាអ្នកទិញ មករក្សាគម្លាត និងការពារខ្លួនឯងដែរ ព្រោះឥឡូវកូវីដ១៩ ជាពិសេសប្រភេទដែលតាថ្មី វានៅក្នុងសហគម ន៍យើងទៅហើយ អ៊ីចឹងការបើកនិងបិទផ្សារមិនមែនជារឿងចម្បងនិងលំបាកអីទេ ខាងខ្ញុំចង់ឱ្យតែបើកទេ ដើម្បីឱ្យបងប្អូនគាត់មានចំណូលចូលឡើងវិញ ប៉ុន្តែបើបើក ហើយប៉ះពាល់ដល់សុខមាល ភាពពួកគាត់យើងសុខចិត្តបិទបន្តទៀត តែថ្ងៃនេះយើងបានទៅមើលជាក់ស្តែងហើយនិងបើកក្នុងពេលឆាប់ៗនេះ ទុកលទ្ធភាពឱ្យរដ្ឋបាលក្រុងគាត់រៀបចំនៅជុំវិញផ្សារ ឱ្យមានសណ្តាប់ធ្នាប់ បើអាចរៀបទៅ រួចខានស្អែកឬយ៉ាងយូរ៣ថ្ងៃទៀត យើងនឹងបើកទាំងអស់ខាងក្នុងផ្សារ នៅជុំវិញមានខ្លះយើងត្រូវបើក ដើម្បីរក្សាគម្លាត អ៊ីចឹងយើងបើកម្ខាងមួយអាទិត្យ យើងមានផ្លូវសម្រាប់អ្នកមកឈប់ទិញអី គឺមានគម្លាតគ្នាបានល្អជាងមុន”។ គួរជម្រាបផងដែរថា ផ្សារលើធំថ្មី ត្រូវបានអាជ្ញាធរខេត្ត សៀមរាប ប្រកាសបិទការ លក់ដូរជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង គួរឱ្យព្រួយបារម្ភ៕