លោកស្នងការរងចំនួន០៦រូប តំណាងលោក ស្នងការ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដឹកនាំរៀបចំកិច្ចប្រជុំជាមួយលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ….
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋានខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកស្នងការរងចំនួន០៦រូប ដឹកនាំរៀបចំកិច្ចប្រជុំជាមួយលោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តកណ្តាល ដែលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។