ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាន អញ្ជើញទៅចូលរួមជូនពរភាគីនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ==> ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ==> ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!
0

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅបរិវេណផ្សារលើ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបើកដំណើរការផ្សារនេះឡើងវិញ 

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញនៅក្នុងអនុគណៈកម្មការរៀបចំគ្រប់គ្រងផ្សារ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅបរិវេណផ្សារលើ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបើកដំណើរការផ្សារនេះឡើងវិញ ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយសារតែក្នុងរយៈពេលកន្លងមក ការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏បានធ្វើការផ្អាកអាជីវកម្មលក់ដូរ ដោយសារមានការចម្លងរាលដាលនៃជំងឺកូវីដ-១៩ ផ្តើមចេញពីទីផ្សារនេះ។ ដោយពិនិត្យតាមស្ថានភាពបច្ចុប្បន្ន ដែលអនុគណៈកម្មការ និងគណៈកម្មការរបស់រដ្ឋបាលខេត្ត បានដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់ក្រុមការងារ និងបងប្អូនអាជីវករធ្វើការកែលម្អស្ថានភាព ។ ពិសេសសណ្តាប់ធ្នាប់ របៀបរៀបរយ និងរៀបចំឱ្យមានគម្លាតសុវត្ថិភាពក្នុងផ្សារឃើញថា បងប្អូនអាជីវករនៅផ្សារលើ ពិតជាបានចូលរួមអនុវត្តន៍តាមការណែនាំរបស់អនុគណៈកម្មការរបស់យើង ទោះបីថ្ងៃនេះខ្ញុំបានមកពិនិត្យនៅទីនេះ ក៏ប៉ុន្ដែខ្ញុំក៏បានតាមដានរបាយការណ៍ប្រចាំថ្ងៃរបស់អនុគណៈកម្មការរាយការណ៍ថា បងប្អូនអាជីវកររបស់យើងគាត់បានចូលរួមអនុវត្តន៍ស្របតាមការណែនាំ ហើយការចូលរួមរបស់បងប្អូន ពិតជាមានគុណតម្លៃធំធេង អាចបញ្ជាក់បានថា យើងនឹងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្ត ការកែលម្អបន្ថែមទៀត ដើម្បីឱ្យការរៀបចំមានដូចជា ទី១-មានគម្លាតសុវត្ថិភាព សម្រាប់ធ្វើដំណើររបស់បងប្អូន។ ទី២-ពិនិត្យមើលការរៀបចំ ដើម្បីការគ្រប់គ្រងអតិថិជន ក៏ដូចអាជីវករចេញ-ចូលផ្សារ។ ទី៣-មើលការរៀបចំសំណង់រឹងទាំងអស់ក្នុងផ្សារ បានកែលម្អឱ្យមានសោភណភាព មានសណ្តាប់ធ្នាប់ ដើម្បីលក់ដូរនៅពេលខាងមុខ ។ ដូច្នេះត្រូវមានគម្លាតសុវត្ថិភាពត្រឹមត្រូវ ម្យ៉ាងទៀតពីពេលនេះតទៅ យើងត្រូវរស់នៅក្នុងគន្លងថ្មីនៃបរិបទកូវីដ-១៩ ហើយអ្វីៗទាំងអស់ក្នុងផ្សារ ត្រូវតែមានការកែលម្អជាបន្តបន្ទាប់ ។ រដ្ឋបាលខេត្តសូមគាំទ្រ និងចូលរួមជាមួយបងប្អូនអាជីវករ ដើម្បីបើកដំណើរការផ្សារឡើងវិញក្នុងបរិបទថ្មី។ យើងត្រូវធ្វើការកែលម្អសោភណភាពមួយចំនួនទៀត ដើម្បីធានាសុវត្ថិភាព មិនមានការចម្លងជំងឺកូវីដ-១៩ និងបានផ្តល់ឱកាសដល់ការគ្រប់គ្រងអគ្គិភ័យផ្សេងៗ ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ថ្ងៃស្អែកយើងនឹងបើកការយកសំណាកបងប្អូនអាជីវករដែលបានដាក់ពាក្យមានជាង ១ ០០០នាក់ ក្រោយការយកសំណាក អនុញ្ញាតឱ្យបងប្អូនអាជីវកររបស់យើងគាត់ចូលមករៀបចំ ចាប់ផ្តើមដំណើរការបើកផ្សារលើឡើងវិញ ធានាបានសុវត្ថិភាព គម្លាតសុវត្ថិភាពត្រឹមត្រូវ ។

ម្យ៉ាងទៀតការចេញ-ចូលឆ្លងកាត់ការត្រួតពិនិត្យដោយសន្តិសុខ មានបាញ់អាល់កុល ម៉ាស៊ីនវ៉ាស់កម្ដៅ និងការពាក់ម៉ាស ឱ្យបានត្រឹមត្រូវ ។ ក៏ប៉ុន្តែយើងត្រូវកំណត់ចំនួនមនុស្សចេញ-ចូល ដើម្បីបើកសេដ្ឋកិច្ច អាជីវកម្មផ្សារលើរបស់យើងឡើងវិញ ។ សម្រាប់ខេត្តព្រះសីហនុ ផ្តើមចេញពីការបើកឱ្យដំណើរការផ្សារលើ និងបន្តបើកដំណើរការផ្សារផ្សេងៗទៀត និងធានាបានសុវត្ថិភាព យើងនូវមានកិច្ចការជជែកគា្នច្រើនទៀតដូចជា ការទូទាត់សាច់ប្រាក់ជាដើម។ យើងត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពក្នុងគន្លងថ្មី ។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនចេញ-ចូលផ្សារ ត្រូវកំណត់គោលដៅរបស់ខ្លួន ហើយត្រូវទិញអ្វី ប្រញាប់ប្រញាល់ទិញ និងចាកចេញទៅវិញ ព្រោះផ្សារជាកន្លែងប្រមូលផ្តុំមនុស្សច្រើន នាំឱ្យមានការចម្លងវីរុសកូវីដ-១៩ ។ រាល់ទំនិញត្រូវបិទតម្លៃ ដើម្បីកុំឱ្យមានការតថ្លៃ កាត់បន្ថយការប៉ះពាល់ ការជជែកគ្នាជាប្រភព នៃការឆ្លងជំងឺកូវីដ-១៩ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com