ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ==> ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ==> ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! ==> កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាត ត្រួតពិនិត្យក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនទាន់ចូលលំនៅដ្ឋាន ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ
0

មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta !

មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta

ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងគ្រប់កងឯកភាពចំណុះសឹករងខេត្ត ទទួលបានការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ទៅតាមគោលការណ៍រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១សីហាឆ្នាំ២០២១ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា បានមានប្រសាសន៍ បើកដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំង ៨ក្រុង-ស្រុក និង២វរៈសេនាតូច ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលការចាក់វ៉ាក់សាំងដូសទី៣នេះ ដោយអនុវត្តទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា ,ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា មានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនដល់កងទ័ពតំបន់សឹករងព្រះវិហារ ទាំងអស់នាពេលនេះ ធ្វើឡើងមានចំនួន២ទីតាំងផ្សេងគ្នា គឺ ១-នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និង ២-នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនកងកម្លាំងជួរមុខ ដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេច បានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងមក និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ និងកងកម្លាំងរបស់យើងឲ្យបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងបានយកហរទ័យគិតគូខ្ពស់បំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងប្រទេស ក្នុងនោះ ក៏មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ផងនោះដែរ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែង ដាស់ស្មារតីកងទ័ព នៃអង្គភាពសឹករងខេត្តទាំងអស់ ត្រូវកត់ត្រា និងចងចាំទុកក្នុងចិត្តជានិច្ច នូវគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងបេសកកម្មស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនមន្ត្រីជួរមុខ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta ដែលកំពុងបន្តឆ្លងរាលដាល ដ៏គួរឲ្យព្រួយបារម្ភនៅពេលនេះ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា បានបញ្ជាក់ទៀតថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់កងឯកភាពចំណុះទាំងអស់ បានចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ រួចរាល់ហើយនៅរយៈពេល ១ថ្ងៃពេញនេះ ហើយនៅថ្ងៃទី១២សីហាឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នឹងបន្តចាវ៉ាក់សាំង ជូនគ្រួសារអតីតយុទ្ធជន ចំនួន២ ក្រុង-ស្រុក គឺក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ រីឯ ស្រុក ៦ទៀត នឹងចាក់ជូនជាបន្តបន្ទាប់ ទៅតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com