ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! ==> កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាត ត្រួតពិនិត្យក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនទាន់ចូលលំនៅដ្ឋាន ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ==> ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ ==> លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកទាំងអស់សូមគោរពជូនពរបវរ ==> លោក​បណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ ប្រធាន​ផែ្នកក្រៅ​ប្រព័ន្ធ​ នៃ​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​ អញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសុទ្ធិរតតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ សុីមន ដែលត្រូវជាភរិយា លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ
0

អភិបាលខេត្តក្រចេះ ប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃចំនួន១៧វត្ត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១៧ ស្ថិត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ដើម្បីទ្រទ្រង់នូវចង្ហាន់សម្រាប់ព្រះសង្ឃក្នុងបរិបទជំងឺកូវីដ- ១៩ នៅរសៀលថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ។

អង្ករ និងបច្ច័យ ដែលឯកឧត្ដមអភិបាលខេត្តក្រចេះ យកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តទាំង១៧នៃក្រុងក្រចេះ និងស្រុកចិត្របុរីនាពេលនេះ គឺជាអំណោយរបស់ព្រះគ្រូ សោ ភ័ណ ព្រះគ្រូចៅអធិការវត្ត ពុទ្ធគុណសិង្ហបុរី រួមនឹងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដែលក្នុងមួយវត្តៗប្រគេននូវអង្ករចំនួន ២៥០គីឡូក្រាម និងបច្ច័យចំនួន ១០ម៉ឺនរៀល ។   ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រនិងចូលរួមពីក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ យើងអាចទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងឈានទៅកាត់ផ្តាច់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សំដៅឆ្ពោះទៅរកការងើប ឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្តកែ ប្រែវិបត្តិជំងឺកូវីដ-១៩ ឱ្យក្លាយជាការអភិវឌ្ឍ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក្រចេះ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា របស់ព្រះគ្រូចៅអធិការវត្ត ពុទ្ធគុណសិង្ហបុរី និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបការខ្វះខាតខ្សត់ខ្សោយចង្ហាន់ក្នុងវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តន៍នូវវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com