ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ល្វាឯម ដឹកនាំដោយលោកស្រី រ៉ែន កន្និកា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក កន សុខកាយ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដោយមានការអញ្ជេីញចូលរួមពីលោកលោកស្រីសមាជិកអនុសាខា រួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ និងព្រះគ្រូចៅអធិកាវត្តជ្រោយជ្រែ ស្ថិតក្នុងឃុំសំបួរ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពជាស្រុក ឧបត្ថម្ភដល់គ្រួសាររងគ្រោះ ចំនួន១គ្រួសារ ឈ្មោះ សាន ខន ភេទប្រុស អាយុ ៣៧ឆ្នាំ មានសមាជិកគ្រួសារចំនួន៥នាក់ រស់នៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ដែរបណ្តាមកពីការឆ្លងចរន្ដអគ្គិសនី ធ្វេីអោយឆាប់ឆះផ្ទះទាំងស្រុង។
ក្នុងនោះអំណោយទទួលបានរួមមាន៖
-អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អង្ករ៦០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ សម្ភារៈផ្ទះបាយមួយឈុតនិងថវិកាចំនួន៥០០.០០០រៀល
-ព្រះគ្រូចៅអធិការវត្តជ្រោយជ្រែ អង្ករ៥០គីឡូក្រាម មី៣កេស សម្ភារៈផ្ទះបាយ១ឈុត សម្ភារៈដំណេក១ឈុត និងថវិកាចំនួន ៤០.០០០០រៀល
-លោក អ៊ុក ឌៀប ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្មសំណង និងភូមិបាលស្រុក ថវិកាចំនួន ៥០០.០០០រៀល និង
-ក្រុមប្រឹក្សាឃុំសំបួរថវិកាចំនួន ១៦០.០០០រៀលផងដែរ៕