បន្ទាប់ពីទទួលបាន ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ រួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើបែងចែកសម្ភារទាំងនេះទៅ ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះឱ្យក្រសួងព័ត៌មាន និងស្ថានីយវិទ្យុជាតិ FM 96 ទុកសម្រាប់ប្រើប្រាស់ តាមតម្រូវការជាក់ស្តែង។
ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យ បច្ចេកទេសផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ បានឱ្យដឹងថាអំណោយដែលបាននាំយកមកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននាពេលនេះ ដើម្បីទុកសម្រាប់ប្រើប្រាស់ធ្វើតេស្តរហ័ស ដល់មន្រ្តី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលសង្ស័យឆ្លងជំងឺកូវីដ ឬធ្វើតេស្ត ក្នុងវិធានការការពារទាំងអស់គ្នា និងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងជំងឺនេះ៕