ផ្នែកប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅសូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖
បន្ទាប់ពីមានសារពត៍មានមួយចំនួនបានចុះផ្សាយស្តីពីការលួចបើកល្បែងជល់មានអនឡាញនៅក្នុងសង្កាត់កំពង់សំណាញ់ វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអោយផ្នែកជំនាញចុះពិនិត្យមើលទីតាំងខាងលើនោះភ្លាម ប៉ុន្តែជាក់ស្តែងមិនឃើញមានការជួបជុំលេងល្បែងខុសច្បាប់នោះទេ ។
អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាពត៍មាន ៖
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការផ្តល់ពត៍មានមកយើងខ្ញុំក្នុងករណីបើឃើញមានកន្លែងបើកល្បែងសុីសងខុសច្បាប់មូលដ្ឋានរបស់ពុកម៉ែបងប្អូន ។
០៩៧៧៧៨០០៥១
០៦៩៧៨០០៥១
០១៦៦០៧៨៨៨