នៅថ្ងៃរសៀលព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម រួមជាមួយលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងលោកអភិបាលរងស្រុក លោកលោកស្រីនាយក-នាយករងរដ្ឋបាល មេបញ្ជាការកងកម្លាំងទាំងបី និងលោកលោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក បានអញ្ញើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធឧបាសកពុទ្ធសាសនូបត្ថម្ភក៏ អំ សុខ ដែលត្រូវជាញោមប្រុសបង្កើតរបស់សម្តេចព្រះពោធិវង្ស័ កិត្តបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។