Breaking News: អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់តែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើ « រដ្ឋលេខាធិការ »
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនឯកឧត្ដម គីម រិទ្ធី ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរ « រដ្ឋលេខាធិការ »។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ឯកឧត្តម គីម រិទ្ធី គឺជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ៕