នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
នៅសាលប្រជុំគណៈស្នងការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង លោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរង និងលោកវរសេនីយ៍ឯក គី រដ្ឋា ស្នងការរង ជាតំណាងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធZoom ស្តីពីកិច្ចប្រជុំនិងការធ្វើតេស្តសាកល្បងសំណួរ-ចម្លើយ ដើម្បីត្រៀមសម្រាប់ការចុះត្រួតពិនិត្យផ្ទាល់ On-Site Visit ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារ បសប.ហភ និងជាប្រធានក្រុមប្រតិបត្តិផ្ទាល់។