ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ==> ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! ==> កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាត ត្រួតពិនិត្យក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនទាន់ចូលលំនៅដ្ឋាន ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ==> ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ
0

កសិកររស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារ

ខេត្តសៀមរាប៖ កសិករមួយរូបរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានជោគជ័យ ក្រោយពេលសម្រេចចិត្ត ដាំដុះដំណាំឫស្សីទំពាំងផ្អែម ព្រោះមានតម្រូវការទីផ្សារងាយស្រួលលក់ចេញ ហើយប្រមូលបានជាច្រើនតោនក្នុងមួយ​ខែ​ៗ។

លោក អ៊ំ រតនៈ កសិករ ដាំដុះដំណាំឬស្សីទំពាំងផ្អែម រស់នៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា ដោយសារទឹកចិត្តស្រឡាញ់លើការងារដាំដុះដំណាំកសិកម្ម លោកបានជ្រើសរើសការដាំដុះ ឬស្សីទំពាំងផ្អែមតាំងពីឆ្នាំ២០១៨មក លើផ្ទៃដីទំហំ១ហិកតាកន្លះ ដោយលោកយល់ថា ដំណាំប្រភេទនេះ មានតម្រូវការខ្ពស់លើទីផ្សារ ប្រមូលផលបានគ្រប់រដូវកាល និងឆាប់ទទួលបានផលមកវិញ ក្រោយពេលដាំដុះរួចត្រូវរង់ចាំពេលវេលាចន្លោះពី៨ខែឡើងទៅ អាចប្រមូលផលបានហើយ។

លោកបន្តថា សព្វថ្ងៃទំពាំងផ្អែម មានតម្រូវការខ្ពស់លើទីផ្សារ ដោយក្នុងមួយខែលោកអាចលក់ចេញទំពាំង បានចន្លោះពី២ ទៅ៣តោន មានតម្លៃចាប់ពី១៥០០រៀលទៅ២០០០រៀល ក្នុង១គីឡូក្រាម និងអាចលក់កូនឬស្សីពូជ ក្នុងមួយរដូវបានចាប់ពី៣ទៅ៤ម៉ឺនកូន និងមាន តម្លៃចាប់ពី៤០០០ទៅ៥០០០រៀលក្នុងមួយដើម។ លោកបន្តថា ឫស្សីទំពាំងផ្អែម ជាដំណាំមួយប្រភេទ ងាយស្រួលថែទាំ មិនរើសដី ដូចដំណាំផ្សេងៗនោះទេ ពោលគឺអាចដាំបាន គ្រប់សណ្ឋានដី ប៉ុន្តែកសិករត្រូវរៀបចំជាប្រព័ន្ធទឹកឱ្យត្រឹមត្រូវជាមុន ដើម្បីទ្រទ្រង់ដើម និងត្រូវមានជីធម្មជាតិឱ្យគ្រប់គ្រាន់ មុនពេលដាំ។ ចំពោះកសិករដែលចង់បានបច្ចេកទេស និងពូជឫស្សីផ្អែមអាចទំនាក់ទំនងមករូបលោកដោយផ្ទាល់បាន។

សូមជម្រាបផងដែរថា ឬស្សីទំពាំងផ្អែមជារុក្ខជាតិដំណាំបន្លែថ្មីមួយ ដែលបាននាំចូលមកដាំដុះនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ ដោយសារតែរស់ជាតិឆ្ងាញ់របស់វា មិនសូវហាង ឬមិនមានជាតិអាស៊ីត ដូចទំពាំងធម្មតា បានធ្វើឱ្យទំពាំងផ្អែម ក្លាយជាអាហារដ៏ពេញនិយមមួយ និងមានតម្រូវការខ្ពស់លើទីផ្សារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com