ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញល្បាត ត្រួតពិនិត្យក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនទាន់ចូលលំនៅដ្ឋាន ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ==> ពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ ==> ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ ==> លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកទាំងអស់សូមគោរពជូនពរបវរ ==> លោក​បណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ ប្រធាន​ផែ្នកក្រៅ​ប្រព័ន្ធ​ នៃ​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​ អញ្ជើញដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសុទ្ធិរតតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ សុីមន ដែលត្រូវជាភរិយា លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ==> ធីម CK កាហ្វេកុង ដែលល្បីខាងវ៉ៃគេដើម្បីកាត់សាញ ត្រូវបានក្របួចជាប់មួយសំបុកហើយ ==> ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
0

គណៈកម្មការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចុះពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោ  ដើម្បីដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតAFF Suzuki Cup

គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះពិនិត្យកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងបំណងសំខាន់ក្នុងការដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតAFF Suzuki Cup 2020 ដែលបានពន្យារពេលមកនាចុងឆ្នាំ២០២១។

លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ច FFC បានដឹកនាំគណៈកម្មការនេះ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិនិត្យនូវគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើសុំធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup នេះ។ ដោយសារវិបត្តិជំងឺកូវីដ-១៩ ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍នេះត្រូវបានពន្យារពេលចំនួន២លើកហើយ និងតាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងរៀបចំការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយបេក្ខភាពមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ការប្រកួត នាពេលនេះមានចំនួន៤ប្រទេស គឺកម្ពុជា សិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា នេះជាគម្រោងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មី កិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងការត្រៀមខ្លួនរបស់វិស័យកីឡាបាល់ទាត់កម្ពុជា ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com