ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដើម្បីពិភាក្សាលើការងារ រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤។ ==> លោកនាយករដ្ឋបាលខេត្តកណ្តាលដឹកនាំកិច្ចប្រជុំសម្រាប់ប្រារព្ធវិធី រុក្ខទិវា ៩កក្ដដាខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤។ ==> បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា ==> ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី​ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ច ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។ ==> រដ្ឋបាលសាលាឃុំស្រើង ស្រុកប្រាសាទសំបូរបើកការដេញថ្លៃ គម្រោងសាងសង់ជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែរ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy ==> មានការស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយល្មមដល់ពេលស៊ើបអង្កេត ប្រធានលោក ជា ហុង ជញ្ជីងថ្លឹងររថយន្តផ្លូវជាតិលេខ២និងបក្ខពួកកាន់តំណែងដុះស្លែនៅ ភូមិឃ្លាំងសម្បត្តិ ស្រុក បាទី ខេត្ត តាកែវប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃអាងខ្នងមេជញ្ចីងទូរទាំងប្រទេសនិងមានការបើកភ្លើងខៀវពីប្រធានមន្ទីរខេត្តតាកែវ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានក្នុងស្រុក... ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
0

ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ រៀបចំសម្អាត អនាម័យនៅតាមសាលារៀន ដើម្បីត្រៀមបើកសាលារៀនឡើងវិញនៅពេលខាងមុខនេះ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតត្រូវរៀបចំចាត់ចែងសម្អាតអនាម័យ បរិស្ថាននៅក្នុង សាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បន្ទាប់ពីសិស្សានុសិស្សខកខានមិនបានមករៀន ដោយសារការរីករាលដាល ជំងឺកូវីដ-១៩ ។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាល ពីល្ងាចថ្ងៃទី០១ ខែកញ្ញា នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលា រៀនឱ្យដំណើរការឡើងវិញ ក្រោយពីជំងឺកូវីដ-១៩បានធូរស្បើយ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះស្ថានភាព ជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឱ្យសិស្សានុសិស្សបានចូល រៀនវិញ ហើយពិសេសនៅកន្លែងដែលមានហានិភ័យទាប។ ឯកឧត្តមជំរុញឱ្យអាជ្ញាធរ អាជ្ញា ធរខណ្ឌទាំង១៤ ត្រូវដឹកនាំក្រុមការងារចុះសម្អាតអនាម័យ បរិស្ថាន ជាមួយ នឹងការ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឱ្យបានស្អាត។ បន្ថែមពីនេះទៀត រដ្ឋបាល រាជធានីភ្នំពេញនឹងសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែម ទៀត នៅពេលយើងធ្វើពិធីបើកសាលាឱ្យចូលរៀនឡើងវិញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជ ធានីភ្នំពេញ និងក្រសួងសុខាភិបាល យកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និង ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩។ ឯកឧត្តមបន្តថា អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com