ខេត្តសៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំក្រុមការងារក្រោមឱវាទរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកជីក្រែង នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងសិក្សាស្វែងយល់ ដើម្បីរៀបចំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ បន្ទាប់ពីពិនិត្យតាមដានឃើញថាពីមួយឆ្នាំ ទៅមួយឆ្នាំបញ្ហាប្រឈមការខ្វះខាតទឹកជាបញ្ហាចម្បងធំបំផុត ដែលត្រូវដោះស្រាយជាចាំបាច់ សម្រាប់ប្រជាកសិករនៅគ្រប់រដូវ ក្នុងការបង្កបង្កើនផល។
0
អភិបាលខេត្តសៀមរាប និងក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកជីក្រែង
Filed in: ព័ត៌មានជាតិ