ទីតាំងបាញ់អាប៉ោងលេងរាល់ថ្ងៃនៅខាងលិចផ្សារសំរោងយោងនៅឃុំកុមារាជា របស់ ( ឈ្មោះ ឆ្លួញ និងមឹង )ជាអ្នកកាងវង់អាប៉ោង សង្ស័យជាឆ្នាំងបាយរបស់លោកឆាយ កែវមុន្នី?
តាកែវ៖បនល្បែងបាញ់អាប៉ោងលេងរាល់ថ្ងៃនៅខាងលិចផ្សារសំរោងយោង ភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កំពុងតែលួចលាក់បើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបន្តិតណទាល់តែសោះ(ពោល)លោកឆាយ កែវមុន្នី អធិការស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខានតែបាន។
សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង ឃុំកុមាររាជា ស្រុកបាទី បានលើកឡើងថា មូលហេតុ ដែលអស់លោកឆាយ កែវមុន្នី បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងបាញ់អាប៉ោង ខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងបាញ់អាប៉ោងខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់លោកឆាយ កែវមុន្នីទេដឹង? ទើបបានជាលោកឆាយ កែវមុន្នី រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕