ល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតយក្សនៅជាន់ទី៤ផ្សារបឹងត្របែកផ្លាហ្សាក្លាយជាឆ្នាំងបាយដ៏ធំរបស់លោកមេខណ្ឌ និងអធិការហើយមើលទៅបានជាមិនបង្ក្រាប.
ចេញផ្សាយ វគ្គ ទី ៤
(ភ្នំពេញ) ៖ បច្ចុប្បន្ននេះផ្សារបឹងត្របែកផ្លាហ្សា នៅជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានក្លាយជាឆ្នាំបាយដ៏ធំរបស់លោកមេខណ្ឌ និងលោកអធិការខណ្ឌចំការមនហើយ បានជាមិនឃើញមានការចុះបង្ក្រាបទាល់តែសោះ ដោយបានបណ្ដែតបណ្ដោយឲ្យដុះស្លែជាកន្លែងអាណាធិបតេយ្យតែម្ដង។
ទោះបីជាសារព័ត៌មានជាច្រើនអង្គភាពបានផ្សព្វផ្សាយបែបណាក៏ដោយ ហាក់មិនបានកម្រើកដល់ដួងចិត្តលោក កៀង លក័្ស និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ឲ្យរូបលោកទ្វេរមានចិត្តចង់បង្ក្រាបតាមចំណាត់ការរាជរដ្ឋបាលនោះទេ។ គេមិនដឹងថា ទីតាំងបនល្បែងហ្គេមបាញ់ត្រីខាងលើនេះ បានផ្ដល់ផលប្រយោជន៍ដល់លោកទាំង២ខាងលើនេះ បានច្រើនប៉ុណ្ណាទេ ទើបបានស្ងៀមស្ងាត់ហាក់គ្មានចិត្តចង់បង្ក្រាបទាល់តែសោះ ទើបបានជាម្ចាស់បនល្បែងហ៊ានធ្វើអ្វីបានតាមអំពើរចិត្ត។
សូមជម្រាបជូនថា បញ្ហាបទល្មើសហ្គេមបាញ់ត្រីស្ថិតនៅជាន់ទី៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើកលេងជាយូណាស់មកហើយ ដោយគ្មានឃើញការបង្ក្រាបពីសំណាក់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាល់តែសោះ ដោយបានអូសបន្លាយរយៈពេលជាយូណាស់មកហើយ សូម្បីរាជរដ្ឋាភិបាលបានប្រកាសឲ្យបិទល្បែងស៊ីសងគ្រប់ទីកន្លែងក្ដី។
មហាជនកំពុងទន្ទឹងមើលចំណាត់ការរបស់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន តើលោកទាំង២ហ៊ានបង្ក្រាប ល្បែងស៊ីសងខាងលើនេះដែរឬទេ ព្រោះគ្មានចំណាត់ការយូណាស់មកហើយ៕