តើអធិការរងស្រុកសំរោង ពិតជាមានសមត្ថភាពអស្ចារ្យ អាចដើរធ្វើមេបាញ់អាប៉ោងបានដែរឬទេ?
តាកែវ៖ លោក ងោល សុខេង អធិការរងនគរបាលស្រុកសំរោងទទួលផែនអក្សរសម្ងាត់មិនសូវចូលបំពេញការងារក្នុងអធិការដ្ឋាននគរបាលស្រុកសំរោង ប៉ុន្តែគាត់ដើរធ្វើមេបាញ់មេអាប៉ោងតាមវង់ល្បែងនានាក្នុងខេត្តតាកែវយ៉ាងរលូន។នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលខ្សឹបឲ្យបណ្ដាញសារព័ត៌មាន យើង ដឹងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
ប្រភពបន្តថា លោកអធិការរងរូបនេះ តែងដើរបាញ់មេអាប៉ោងតាមអំពើចិត្តព្រោះរូបលោកបានគិតគូរជាមួយលោក ភី ឆុន អធិការស្រុកសំរោង និងលោកហុិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ័នៃស្នងការនគរបាលខេត្តតាកែវរួចរាល់ហើយ ទើបលោកហ៊ានដើរបាញ់មេអាប៉ោងតាមវង់ល្បែងបាន។
តាមប្រភពពីពលរដ្ឋបានបន្តថា គាត់បានថតជាប់រូបលោក ងោល សុខេង អធិការងខាងលើ កំពុងអង្គុយបាញ់មេអាប៉ោងនិងសុីសងលុយរាប់សិបលានរៀលនៅស្រុកបាទី ខេត្តតាកែវ។ ប៉ុន្តែលោក ភី ឆុន អធិការនគរបាលស្រុកសំរោងបានឆ្លើយបដិសេដថា លោកអត់បានដឹងរឿងហ្នឹងទេ ព្រោះជារឿងផ្ទាល់ខ្លូនរបស់បុគ្គល។
ជាមួយគ្នានោះ ប្រជាពលរដ្ឋសំណូមពរដល់លោក ឈៀង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវមេត្តាជួយត្រួតពិនិត្យករណីលោកអធិការរងជំនាញមេធ្វើមេអាប៉ោងខាងលើនេះផង៕