នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ មេងធី ស្នងការរង ដើម្បីចូលរួមចុះអធិការកិច្ច ផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ-ក្រមនីតិវិធីព្រហ្មទណ្ឌ និងស្វែងយល់ពីបញ្ហាប្រឈមនានានៅ អធិការដ្ឋាននគរបាលស្រុកល្វាឯម ក្រោមអធិបតីភាព៖
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល។