សម្ភោធសមិទ្ធផលថ្មីប៉ុស្តិ៍នគរបាលប្រចាំបញ្ជារ១ខ្នងដើម្បីបម្រើប្រយោជន៍ដល់សាធារណ:ទៅទូក្នុងក្រុងសំរោង
ឧត្តរមានជ័យ៖
សមិទ្ធផលប៉ុស្តិ៍នគរបាលប្រចាំបញ្ជារថ្មី១ខ្នងមានទំហំ៥ម៉ែត្រ×៦ម៉ែត្រធ្វើពីថ្មប្រក់គ្បឿងសំរាប់ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅជិតរង្វង់មូលព្រះបាទជ័យវរន្ម័ទី៧នឹងសមិទ្ធផលផ្សេងៗមួយចំនួនទៀតដែលអង្គភាពបានស្ថាបនាកសាងឡើងទាំងស្រុងក្នុងរយះពេលតែ១ឆ្នាំសំរាប់ឆ្នាំ២០២១នេះទុកជាប្រយោជន៍រួមសំរាប់បម្រើការងារសង្គមភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសំរោងត្រូវបានសម្ភោធដាក់ឲ្យដំណើរប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៩កញ្ញាឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យបានមានប្រសាសន៍លើកឡើងនូវរបាយការណ៍យ៉ាងដូច្នេះថា៖ បន្ទាប់ពីរូបលោកបានទទួលមុខតំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យបានរយះពេល១ឆ្នាំកន្លងមកលោកបានខិតខំអនុវត្តន៍តាមបទបញ្ជារដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយន៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនឹងឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឃន៍កសាងអង្គភាពរបស់ខ្លួនចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋានឲ្យមានភាពល្អប្រសើរឡើងលើគ្រប់វិស័យដើម្បីបម្រើប្រយោជន៍ការងារសន្តិសុខសង្គមភូមិឃុំមានសុវត្ថិភាពជូនដល់ពលរដ្ឋឲ្យបានទាន់ពេលវេលានឹងមានសុវត្ថិភាពសន្តិសុខសង្គមល្អក្នុងខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយន៍ទោ ហួត សុធី បានបន្តថា ក្នុងនោះដែរអង្គភាពបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់របស់អង្គភាពឲ្យមានមុខមាត់ថ្មីក្នុងទឹកដីខេត្តឧត្តរមានជ័យដើម្បីជាទុកជាប្រយោជន៍រួមដល់អ្នកដឹកនាំជំនាន់ក្រោយៗទៀតបានថែរក្សាបន្តរួមមានកសាងប៉ុស្តិ៍នគរបាលធ្វើអំពីថ្មបានចំនួន៥ប៉ុស្តិ៍ ក្លោងទ្វាររបងអធិការបានចំនួន៣កន្លែងនឹងកែសម្រួលកសាងប៉ុស្តិ៍តូចៗបានចំនួន១៤ប៉ុស្តិ៍បន្ថែមទៀតដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយន៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិនឹងឯកឧត្តមអភិបាលខេត្ត ចំណាយថវិការរួមសរុបពីសប្បុរសជនផងនោះអស់ចំនួន២១០៩០៩ដូល្លា។
ក្នុងពិធីនោះដែរឯកឧត្តមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះលោកស្នងការថ្មីដែលមកកាន់តំណែងត្រឹមតែរយះពេលខ្លី១ឆ្នាំតែប៉ុណ្តោះបានកសាងអភិវឌ្ឃន៍អង្គភាពរបស់ខ្លួនធ្វើឲ្យមានការរីកចំរើនបន្ថែមទៀតនូវសមិទ្ធផលនានាយ៉ាងច្រើនក្នុងមូលដ្ឋានដែលខ្លួនដឹកនាំ។
យ៉ាងណាម៉ិញឯកឧត្តមបន្តថា សមិទ្ធផលទាំងអស់នេះហើយគឺផ្តើមចេញឡើងពីទឹកចិត្តសប្បុរសក្នុងការរួមចំណែកគ្នាយ៉ាងសំខាន់ពីបុគ្គលម្នាក់ៗដែលមានឆន្ទះមុះមុតទើបមានការអភិវឌ្ឃន៍នេះលេចធ្លោឡើងពីសមិទ្ធផលនានាយ៉ាងច្រើនដូច្នេះដើម្បីជាប្រយោជន៍រួមមួយដ៍ប្រសើរក្នុងការងារសង្គមប្រកបទៅដោយសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឲ្យមានភាពកក់ក្តៅផ្នែកសន្តិសុខសង្គមផងដែរ។ចាន់ សុភា