ឯកឧត្តម ឈឿន សុចិត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនចំនួន ៣៦៤នាក់ …
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឈឿន សុចិត្ត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សខេត្ត អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋាលក្រុងតាខ្មៅ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន៣៦៤នាក់ ស្រី ១៩៥នាក់ ក្នុង សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រារព្ធធ្វើនៅសាលប្រជុំគណបក្សប្រជាជនក្រុងតាខ្មៅ។