ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល.. ==> សិស្សានុសិស្ស វិទ្យាល័យហ៊ុនសែន សេរីភាព ព្យាយាមហ្វឹកហាត់របាំ និងចង្វាក់រាំខ្មែរ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង ==> ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ ==> ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តវិនិច្ឆ័យក្បាលដីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បើកកិច្ចប្រជុំស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តកណ្ដាល..គេហទំព័រ ពន្លឺតាខ្មៅ ==> បង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីបាន៨នាក់. ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជួបសំណេះសំណាលជាមួយ ប្អូនៗសិក្ខាកាម និងនិស្សិតខ្មែរ ព្រមទាំងក្លឹបធុរកិច្ចកម្ពុជាប្រចាំប្រទេសឡាវ
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២..

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី​អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២..

 

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ក្នុងឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព

ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨ មីនា លើកទី១១២ ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារីនាពេលកន្លងមកជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានខិតខំប្រឹងប្រែងជំរុញការងារស្ត្រីឲ្យទទួលបាននូវភាពជោគជ័យនាពេលបន្តបន្ទាប់។ សម្ដេចតេជោបានមានប្រសាសន៍ថា អ្វីដែលយើងត្រូវធ្វើដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងណាឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះហើយ គឺជាការសម្រេចដ៏ធំរបស់ស្ត្រីនាពេលបច្ចុប្បន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចការដែលត្រូវបន្តធ្វើនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន សម្រាប់ឲ្យពួកគាត់បានបន្តការសិក្សារៀនសូត្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនអោយជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា ដើម្បីរក្សាគម្លាតនៃការសិក្សារវាងសិស្សស្រី និងសិស្សប្រុស ជាពិសេសតំបន់ជនបទដាច់ស្រយាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភចំពោះទម្ងន់ នៃអំពើហិង្សានានា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត ដូច្នេះសម្តេចតេជោសូមអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី។ ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើង ពីការហែកហួរគ្នា រវាង ប្តី ប្រពន្ធ លែងលះគ្នា ហើយមានការឌឺដងឲ្យគ្នា តាមបណ្តាញសង្គម Facebook ដែលនេះ សម្ដេចតេជោចាត់ទុកថា ជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារទៀតផង។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម ជៀសវាងការហែកហួរជេរគ្នាតាមបណ្ដាញសង្គម ដែលធ្វើឲ្យអាប់ឱនទាំងគ្រួសារ និងសង្គមជាតិផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែក ពេលដែលប្អូនស្រីថ្លៃសម្ដេចទទួលមរណភាព បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ។ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?។ សម្តេចតេជោបានប្រកាសសារជាថ្មីថា សម្ដេចគ្មានថ្ងៃប្រើប៊ិចដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសដល់ជនអាក្រក់ណាមួយដែលបានប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត។ នៅថ្ងៃនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនី ដែលរោងចក្ររបស់ខ្លួនត្រូវបានព្យួរការងារអំឡុងពេលវិបត្តិកូវីដ១៩។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ចំពោះស្ថានភាពដែលរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ ៣២០០០ នាក់ ក្នុងនោះមានស្រ្ដី ២៦០០០ នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ-១៩ដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលមានរដ្ឋមន្ត្រីជាស្ត្រីនោះ នឹងមិនត្រូវផ្លាស់ប្តូរតួនាទីឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា យោងតាមការស្ទង់មតិដោយស្ថាប័នបរទេស មួយបានបញ្ជាក់ថា អត្រារបស់ស្ត្រីគាំទ្រសម្តេចមានចំនួនច្រើនជាងបុរស។ ដែលនេះអាចចាត់ទុកថាស្ត្រីបានយល់ដឹងអំពីតម្លៃសុខសន្តិភាពដែលពួកគាត់ធ្លាប់បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើនមកហើយនាពេលអតីតកាល។ ដូច្នេះគាត់បានឲ្យតម្លៃទៅលើកត្តាសុខសន្តិភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាថ្មីថា ការជួយស្ត្រី គឺជួយខ្លួនឯង ជួយប្រពន្ធ ជួយបងស្រី ជួយប្អូនស្រី ជួយកូនស្ត្រី និងជួយស្ត្រីឯទៀត គឺជួយខ្លួនឯង។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ និងអបអរសាទរចំពោះ ទិវាអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ សូមឲ្យស្ត្រីទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com