ថ្ងៃទី០៣ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (ថ្ងៃឡើងស័ក)
នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំខាល បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ ស្រង់ព្រះបង្សុកូលរាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅវត្តពុទ្ធមណ្ឌលវបស្សនាធុរៈ ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។