ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យអង្គភាព មន្រ្តីរាជការរដ្ឋបាលស្រុក បានចូលរួមអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង ០១ខ្សែ ដែលជាមូលនិធិរបស់រដ្ឋបាលខេត្ត និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលផលពីគម្រោងផ្លូវនេះ ស្ថិតនៅភូមិត្រពាំង និងភូមិ ត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ព្រមទាំងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងមេភូមិគ្រប់ភូមិក្នុងឃុំស្រែអំបិល។