កំពង់ឆ្នាំង: នៅល្ងាចថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៣នេះ ឯកឧត្តមសាន់យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារដែលមានលោកហេង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង និងលោកអភិបាលរងក្រុង ព្រមទាំងអនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង និងក្រុមប្រឹក្សាក្រុង អាជ្ញាធរសង្កាត់ បានចុះជួបសំណេះសំណាលជាមួយនិងលោកយាយ លោកតា អ៊ំុ ពូ មីង បងប្អូនសាសនិកខ្មែរឥស្លាមនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ក្នុងឱកាសជួបសំណេះសំណាលនោះផងដែរក្រោយពីបញ្ចប់ការសំណេះសំណាលរួច ឯកឧត្តមព្រមទាំងក្រុមការងារថ្នាក់ដឹកនាំគណៈចលនា បានពិសាអាហារសាមគ្គីរូមជាមួយ និងលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនខ្មែរឥស្លាមជាច្រើនគ្រួសារផងដែរ។