(ខេត្តតាកែវ)៖ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ.សង្កាត់ ត្រូវបានធ្វើឡើងនៅសាលាឃុំព្រៃផ្គាំ ស្រុកអង្គរបូរីខេត្តតាកែវ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ហាក់ដូចជាមានភាពមិនប្រក្រតីសោះ ដោយតម្លៃប៉ានស្មាននិងតម្លៃដែលក្រុមហ៊ុនបានដេញថ្លៃប្រហាក់ប្រហែលគ្នា ជាពិសេសឃើញថាមានក្រុមហ៊ុនជាច្រើនទៀតដែលមកចូលរួមដាក់ដេញថ្លៃ តែផ្ទុយទៅវិញក្រុមហ៊ុនទាំងអស់នោះបែរជាមិនចូលរួម ហើយបាននិយាយត្រូវរូវគ្នាជាថ្នូរនិងទឹកតែ និងបានរៀបចំហែកលុយរបស់រដ្ឋដែលជាគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលក្រសួងបានរៀបចំទម្លាក់តាមឃុំ.សង្កាត់ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ 2023 នេះ ដើម្បីយកមកហែកចែកគ្នាចាយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។
ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃគម្រោងដេញថ្លៃនៅសាលាឃុំខាងលើនេះដែរ ឃើញថាមានក្រុមហ៊ុនចំនួន០៣ ក្រុមហ៊ុន ដែលដេញបានក្នុងតម្លៃទាប ហើយតម្លៃទាំងអស់នោះប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានតែម្ដងដូចការរៀបចំទុកអញ្ចឹង។
ទី១/សាលាឃុំព្រៃផ្គាំ សាងសង់ផ្លូវបេតុងអាមេប្រវែង០.៥៣៥គ.ម ទទឹងខ្នងលើ ៤ម កម្រាស១៥០ ម.មនិងស្លាកសញ្ញាគម្រោង១កន្លែង មានតម្លៃប៉ាន់ស្មាន២៧៤, ៥៧១, ៣៥៨រៀល។
ដែលមានឈ្មោះ ហុឹម សៀន និងក្រុមហ៊ុនឈ្មោះ សំណង់ ហ៊ឹម សៀន ដេញបានក្នុងតម្លៃទាប ២៥៤,០០០,០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន។
ទី២/ សាលាឃុំគោកធ្លក សាងសង់ផ្លូវលំ ដីស លើកផុតពីទឹកប្រវែង១,៣២៤ ម មានតម្លៃប៉ាន់ស្មាន ២១៦,៣៧០,៧១៦រៀល។ ដែលមានឈ្មោះ យ៉ាន់ វណ្ណៈ និងក្រុមហ៊ុនឈ្មោះយ៉ាន់ វណ្ណៈ ដែលដេញបានក្នុងតម្លៃទាប ២១០,០០០,០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ានស្មាន។
ទី៣/សាលាឃុំពន្លៃ សាងសង់ផ្លូវបេតុងប្រវែង០.៥៤០គ.ម ទទឹង៤ម កម្រាស់១៥០ម.ម និងស្លាកសញ្ញាគម្រោង១កន្លែង និងមានតម្លៃប៉ាន់ស្មាន២៧៣,១១៨, ៤២១ រៀល ។ដែលមានឈ្មោះ មូល រតនៈ និងក្រុមហ៊ុនឈ្មោះ រតនៈ.សំណង់ ដែលដេញបានក្នុងតម្លៃទាប ២៥៦,០០០,០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ានស្មាន។
ដោយក្រុមហ៊ុនទាំងបីនេះ ប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន ។
ជុំវិញបញ្ហានេះដែរប្រជាពលរដ្ឋជាច្រើន សុំសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តតាកែវ ក៏ដូចជាប្រធានលទ្ធកម្មបច្ចេកទេសខេត្ត សូមពិនិត្យលើឯកសារដេញថ្លៃគម្រោងឃុំ.សង្កាត់ទាំងបីនេះផង មុននឹងចុះកុងត្រាឲ្យក្រុមហ៊ុននេះដំណើរជាផ្លូវការ ជាពិសេសគម្រោងដទៃទៀតនៅក្នុងខេត្តតាកែវ សូមឱ្យមានការដេញជាតម្លាភាពនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ផងដែរ ៕