កោះកុង !សូមគោរពឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរមនីយកម្ម និងសំណង់
សូមគោរពឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
សូមគោរពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
សូមគោរពលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមជ្រាប÷
កាលពីរថ្មីៗកន្លងទៅនេះ មានជនអាងអំណាច កំពុងតែកាប់ព្រៃកោងកាងធ្វើផ្លូវចាក់ដីចូលព្រែក ស្ថិតក្នុងភូមិទូលគគីក្រោម ឃុំទួលគគី ស្រុកមណ្ឌលសីមាខេត្តកោះកុង។
មេឃុំទួលគគីរ កំពុងតែបើកដៃឱ្យបុគ្គលមានលុយមានអំណាចនឹង ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយមិនគោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កន្លងទៅហាមដាច់ខាតរាល់មន្ត្រីរាជការណាហ៊ានប៉ះពាល់ដីមាត់ព្រែក ដីព្រៃលិចទឹក ត្រូវដកខ្លួនចេញជាដាច់ខាត។
ដោយឡែក ជនមានអំណាចកំពុងតែធ្វើផ្លូវយ៉ាងធំចាក់ដីកាប់ព្រៃកោងកាង ទទឹងប្រហែលជាង 30 ម៉ែត្រ បណ្ដោយរាប់រយម៉ែត្រធ្វើផ្លូវនឹងចាក់ដីចូលទៅក្នុងមាត់សមុទ្រ យ៉ាងអាណាធិបតេយ្យ ដោយសារតែតំបន់នោះជាតំបន់ស្ងាត់ប្រជាពលរដ្ឋភាគច្រើន រស់នៅប្រកបមុខរបរឯភូមិ ទើបជនមានអំណាចហ៊ានធ្វើតាមតែអំពើចិត្ត មិនខ្លាចរអានិងច្បាប់ឡើយ
ប្រជាពលរដ្ឋរង់ចាំមើលថាតើមានមន្ត្រីពាក់ព័ន្ធរូបណាខ្លះហ៊ានចុះបង្ក្រាបនិងចាត់វិធានការដើម្បីទប់ស្កាត់ទីកន្លែងនោះ។
បើមិនដូច្នោះទេព្រៃកោងកាងរាប់សិបហិចតានិងក្លាយជាវាលរហោដ្ឋាន ដោយសារជនមានអំណាច!!
(សួរថាប្រជាពលរដ្ឋអាចធ្វើបានទេ?)
ប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាជួយចុះពិនិត្យនិងបង្ក្រាបបទល្មើសនេះដើម្បីរក្សាទុកនៅដីព្រៃលិចទឹកដែលជាជម្រកដ៏មានតម្លៃរបស់មច្ឆាជាតិ។