តាកែវ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្ដីបន្ទោស ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បន្ទាប់ពីសម្ដេចបានសាកសួរអំពីចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តតែអភិបាលខេត្តរូបនេះឆ្លើយមិនច្បាស់។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ការងារជាអភិបាលខេត្តត្រូវក្តាប់ទិន្នន័យទាំងអស់ក្នុងខេត្តឲ្យបានច្បាស់លាស់ ហើយជាពិសេសចំណូលរបស់ប្រជាពលរដ្ឋខ្លួន។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ឥឡូវប្រដៅចៅហ្វាយខេត្តតាកែវមួយផ្អើលគ្រប់ខេត្ត»។
ការស្ដីបន្ទោសរបស់សម្ដេចតេជោគឺធ្វើឡើងនៅមុខកម្មករជិត២ម៉ឺននាក់ក្នុងពេលដែលសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ៕