កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្តមពេជ្រ កែវមុន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង មន្ត្រីអង្គភាពពាក់ព័ន្ធព្រមទាំងអាជ្ញាធរស្រុក បានចុះជួបប្រជាពលរដ្ឋ ក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ចំួន១១៥ គ្រួសារ ដែលបានស្នើសុំការអន្តរាគមន៍ពីឯកឧត្តមអភិបាល ខេត្ត កាលពីពេលកន្លងមក ក្នុងការស្នើសុំផ្ទៃដីជាសម្បត្តិរួម នៅក្នុងដែនទំនប់អាងទឹកមុខផ្ទះ ដែលជាសម្បត្តិរដ្ឋ ដែលជនខិលខូចលួចទន្ទ្រានយកពីពេលកន្លងមក យកមកដាក់ជាសម្បត្តិរួមវិញ ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណទៅចំពោះថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងដែលតែងគិតគូរនិងយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ។
នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងក្នុងការជួបជុំដោះស្រាយទំនាស់នេះ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តមអភិបាលរងខេត្ត តំណាងឲ្យឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរក៏បានសន្យានឹងលើកឡើងថានិងដកហូតដីដែលជនខិលខូចយកទាំងប៉ុន្មានមកដាក់ជាសម្បត្តិរួមដែលជាដីរបស់រដ្ឋ ដើម្បីទុក្ខសម្រាប់ប្រជាពលរដ្ឋ អាស្រ័យផលរួមទាំងអស់គ្នាវិញ។ដោយម្នី