ភ្នំពេញ ÷ សេចក្តីរាយការណ៍មកថា: មានទីតាំងបង្កប់បទល្មើសល្បែងស៊ីសង(ហ្គេមបាញ់ត្រី ជាច្រើនទូ)និងល្បែងខុសច្បាប់ ផ្សេងទៀត ប្រភេទ(កាស៊ីណូ)មួយកន្លែងនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងដំណើរបើកលេងយ៉ាងសុខស្រួល ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យព្រោះតែ លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង!
សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022 -បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យលោកអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបង្កប់បទល្មើសល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកទីតាំងបង្កប់ល្បែងសុីសង{ហ្គេមបាញ់ត្រី ជាច្រើនទូ)និងល្បែងខុសច្បាប់ ផ្សេងទៀតប្រភេទ(កាស៊ីណូ)មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើ បើកលេងបាន ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! សង្ស័យម្ចាស់ទីតាំងបទល្មើសល្បែងស៊ីសងមួយនេះ ជាអ្នកធំ អ្នកមានអំណាច ហើយមើលទៅ បានឃើញបើកឲ្យក្រុមញៀនល្បែងទាំងស្រី ទាំងប្រុស ចូលលេងយ៉ាងអនាធិបតេយ្យ ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន ដែលបានដាក់បទបញ្ជាកន្លងមក។
ទីតាំងបង្កប់បទល្មើសល្បែងស៊ីសងខុសច្បាប់ ប្រភេទ(កាស៊ីណូ)មួយកន្លែងនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ប្រជាពលរដ្ឋនាំគ្នាលើកឡើងថា: ជាដើមចម ដែលធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាញឹកញាប់មកហើយដែល ក៏ដោយសារកើតចេញពីល្បែងខុសច្បាប់ ទាំងអស់នេះផងដែរ។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅ សូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងប្រព្រឹត្តបទល្មើសល្បែងសុីសង{ហ្គេមបាញ់ត្រី ជាច្រើនទូ}និងល្បែងខុសច្បាប់ ផ្សេងទៀត ប្រភេទ(កាស៊ីណូ)មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីភូមិឃុំ មានសុវត្ថិភាព ទាំង7 ចំណុចរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ