ខេត្តតាកែវ៖ ទាំងមហាជន ទាំងភ្ញៀវទេសចរណ៍ខ្មែរ និងបរទេសដែរបានមកលេងប្រាសាទភ្នំជីសូ ស្ថិតនៅឃុំរវៀង ស្រុកសំរោងខេត្តតាកែវ បានអោយដឹងថា ហេតុអ្វី? បានជាអាជ្ញាធរពាក់ពន្ធ័ហ៊ានយកបង្គោលអង់តែនអាកូម មកដំឡើងក្បែរប្រាសាទបុរាណប្រវត្តិសាស្រ្តភ្នំជីសូរ និងខ្ពស់ជាងកំពូលប្រាសាទថែមទៀត។
ប្រភពបានអោយដឹងទៀតថា បង្គោលអង់តែនខាងលើ មានអ្នកធំម្នាក់ជាអ្នកកាងដាច់មុខ ហើយបង្កោលនេះដែរមានម៉ាសុិនប្រេកង់ រហូតដល់ទៅ៨ម៉ាសុិន ធ្វើអោយមានភាពអាណាធិបតេយ្យ ដល់សន្តិសុខសន្តាប់ធ្នាប់ជាច្រើន។
យោងតាមប្រភពបានបន្តទៀត ថាឃុំរវៀងទាំងមូល អ្នកប្រើប្រាស់អាយកូម ទាំងប្រជាការពារទាំងអាជ្ញាធរ ទាំងចោរ ទាំងអ្នកញៀនថ្នាំ សុទ្ធតែមានអាយកូមប្រើប្រាស់ ដោយគ្មានអ្នកណាទទួលខុសត្រូនោះទេ។
ជុំវិញករណីខាងលើ លោកកេត ម៉ៅ អភិបាលស្រុកសំរោង បានអោយដឹងថា លោកទទួលស្គាល់ថា បង្គោលអង់តែននៅលើកំពូលភ្នំជីសូរ ពិតជាមានភាពអណាធិប្បតេយពិតមែន តែលោកមិនមានចំណាត់ការ ក៍មានអ្នកធំ១នាក់ជាអ្នកកាងដាច់មុខ។
លោកកេត ម៉ៅ បន្តទៀតថាចំនួនអ្នកប្រើអាយកូម មានច្រើនរាប់មិនអស់ ជាកក្តាធ្វើអោយមន្ត្រីពិបាកក្នុងកាគ្រប់គ្រង ហើយការដំឡើងប្រេងហ្គង់ច្រើនម៉ាសុិនណាស់ មិនដឹងច្បាប់ទម្លាប់គេបានមកពីណានោះទេ។
ជុំវិញករណីខាងលើ លោកជេត ពិសិដ្ឋ ប្រធានមន្ទីវប្បធម៍និងវិចិត្រសិល្បៈខេត្តតាកែវ បានអោយថាតាមផ្លូវច្បាប់ ការដំឡើងឬសាងសង់អ្វីមួយ ធ្វើអោយប៉ះពាល់ដល់ប្រាសាទបុរាណ គឺមិនត្រូវអនុញ្ញាតិទេ។
លោកបន្តទៀតថា រឿងដំឡើងបង្គោលអង់តែនវិទ្យុទាក់ទង ឬបង្គោលអាយកូម អ្នកអនុញ្ញតិច្បាប់បានមានតែខាង មន្ទីប្រៃសណីរ៍ និងទូរគមនាគមន៍ខេត្តទេ ជាអ្នកអនុញ្ញាតិច្បាប់អោយតែទោះជាយ៉ាងលោក និងចុះទៅពិត្យករណីខាងលើនេះ តែលោកមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយទេ៕