(ខេត្តកំពង់ធំ)៖ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ.សង្កាត់ ត្រូវបានធ្វើឡើងនៅសាលាឃុំទ្រា ស្រុកតាំងគោកខេត្តកំពង់ធំកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ ហាក់ដូចជាមានភាពមិនប្រក្រតីសោះ ដោយតម្លៃប៉ានស្មាននិងតម្លៃដែលក្រុមហ៊ុនបានដេញថ្លៃប្រហាក់ប្រហែលគ្នា ជាពិសេសឃើញថាមានក្រុមហ៊ុនជាច្រើនទៀតដែលមកចូលរួមដាក់ដេញថ្លៃ តែផ្ទុយទៅវិញក្រុមហ៊ុនទាំងអស់នោះបែរជាមិនចូលរួម ហើយបាននិយាយត្រូវរូវគ្នាជាថ្នូរនិងទឹកតែ និងបានរៀបចំហែកលុយរបស់រដ្ឋដែលជាគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលក្រសួងបានរៀបចំទម្លាក់តាមឃុំ.សង្កាត់ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ ២០២៣ នេះ ដើម្បីយកមកហែកចែកគ្នាចាយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។
ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃគម្រោងដេញថ្លៃនៅសាលាឃុំខាងលើនេះដែរ ឃើញថាមានក្រុមហ៊ុនចំនួន០៣ ក្រុមហ៊ុន ដែលដេញបានក្នុងតម្លៃទាប ជាងគេ ឈ្មោះ ចេង រីតា ហើយតម្លៃទាំងអស់នោះប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានតែម្ដងដូចការរៀបចំទុកអញ្ចឹង។
ទី១/សាលាឃុំ ទ្រៀល លេខកូដ០៦ ០៩ ០៤ សាងសង់ផ្លូវបេតុងអាមេប្រវែង១០០.ម ទទឹង ៥ម កម្រាស១៥០ ម.មនិងស្លាកសញ្ញាគម្រោង១ផ្ទាំងនៅភូមិកំញ៉តឃុំទ្រៀលមានតម្លៃប៉ាន់ស្មាន ៥៥.២៧០.៤៦១រៀល។
ដែលមានឈ្មោះ ថេង រីតា និងក្រុមហ៊ុនឈ្មោះ សំណង់ ថេង រីតា ដេញបានក្នុងតម្លៃទាប ៥២.០០០.០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន។
ទី២/ សាលាឃុំទ្រៀលសាងសង់ផ្លូវលំ ក្រាលគ្រួស ក្រហមប្រវ ១.៥០០ម ទទឹង ៥.មកំរ៉ាស់០.១៥ ម លូ២កន្លែងនិងស្លាក១ផ្ទាំង មានតម្លៃប៉ាន់ស្មាន ១១៦.៥៨៨.៧៤៩រៀល។ ដែលមានឈ្មោះ ថេង រីតា និងក្រុមហ៊ុនឈ្មោះថេង រីតា ដែលដេញបានក្នុងតម្លៃទាប ១១៣.៥០០.០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ានស្មាន។
ដោយក្រុមហ៊ុននេះ ប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន ។
ជុំវិញបញ្ហានេះដែរប្រជាពលរដ្ឋជាច្រើន សុំសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រធានលទ្ធកម្មបច្ចេកទេសខេត្ត សូមពិនិត្យលើឯកសារដេញថ្លៃគម្រោងឃុំ.សង្កាត់ទាំងពីរនេះផង មុននឹងចុះកុងត្រាឲ្យក្រុមហ៊ុននេះដំណើរជាផ្លូវការ ជាពិសេសគម្រោងដទៃទៀតនៅក្នុងខេត្តកំពង់ធំសូមឱ្យមានការដេញជាតម្លាភាពនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ផងដែរ ៕ ក្នុងការចេញផ្សាយព័ត៌មានខាងលើ អង្គរភាពយើងរង់ចាំការបកស្រាយរាល់ម៉ោងធ្វើការ ០៧៧ ៥៣០ ៥០៣,