ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញប្រគលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១ ២៨៨ គ្រួសារ ស្មើនឹង ១ ៨៦០ បណ្ណ ដែលអញ្ជេីញមកពីភូមិចំនួន ៤ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរៀបចំពិនិត្យទីតាំង ត្រៀមរៀបចំពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ==> ពន្ធធនាគាខេត្តកណ្តាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតចំនួន១៣នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជាខាងមុខនេះ ==> ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ ៨៦០ ==> ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អញ្ជើញធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររបស់ខ្លួន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងព័ត៌មាន ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំ ==> ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយល័យនគរបាលចរាចរណ៍ផ្លូវទឹក ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់សមាជិកចំនួន២នាក់ សមាជិកមានប្រពន្ធទើបសម្រាលកូន​! ==> សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់ចំណតរថយន្តថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ
0

ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា កាលពីសម័យមុន​ បើអ្នកណាក្ដាប់ព័ត៌មានគឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មាន​បាន​លឿន រហ័ស អ្នកនោះក្ដាប់អំណាច….

 

ភ្នំពេញ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា កាលពីសម័យមុន​បើអ្នកណាក្ដាប់ព័ត៌មានគឺអ្នកនោះក្ដាប់អំណាច តែសម័យនេះ អ្នកណាបែងចែកព័ត៌មាន​បាន​លឿន រហ័ស អ្នកនោះក្ដាប់អំណាច។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី​រាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន​គឺអាច​បញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែង​ចែក​ព័ត៌​មាននេះ នឹងធ្វើឱ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួល​គ្នា​បាន។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើ​ព័ត៌មាន ជាពិសេស​គឺកា​រ​ខ្វះទំនាក់ទំនងផ្ទៃក្នុង។

ឯកឧត្ដមបានបន្ដថា នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុង​របស់​យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមាន​ប្រកាន់បក្សពួក ឬនៅមានគ្រួសារ។

ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារ​គ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះ ព័ត៌មានគឺមានច្រើនណាស់។

ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះគឺរត់លឿន​ណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ​គឺសំខាន់ណាស់​ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។

ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់​រាជធានី ខេត្ដ ទាំងអស់ ត្រូវចេះរួមសហការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី១ ការរាប់​អាន​គ្នាជាបងប្អូន ទី២ ការប្រជុំឱ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួង​ក៏ត្រូវ​រៀបចំ​ការ​ប្រជុំជាមួយអគ្គនាយកទាំងអស់ឱ្យបានទៀងទាត់។

ឯកឧត្ដមបានចាត់ទុក​ថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ពីព្រោះ បើកាលណាយើងរៀបចំប្រជុំគឺ​យើង​អាច​ជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់អាចធ្វើការងារតែម្នាក់​ឯង​បាននោះទេ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញដល់គ្រប់ផ្នែក ត្រូវចងចាំថា ការងារព័ត៌មាននេះ គឺស្ថិត​នៅ​ក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គី​ភាពគ្នាក្នុងការផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com