ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំ ==> ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយល័យនគរបាលចរាចរណ៍ផ្លូវទឹក ==> ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់សមាជិកចំនួន២នាក់ សមាជិកមានប្រពន្ធទើបសម្រាលកូន​! ==> សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់ចំណតរថយន្តថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ==> ឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ==> ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យ​ប្រេីប្រាស់​អគារសិក្សាថ្មី​ នៅវិទ្យាល័យ ហេង សំរិន ចក ... ==> អភិបាលរាជធានីភ្នំពេញ ប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូររូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត ==> រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្ដីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ របស់ភូមិពារាជ្យ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រយ:ពេល ១៥ថ្ងៃ (ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!
0

រដ្ឋបាលខេត្តកណ្តាលបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល

 

(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុង វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ជូនអាជ្ញាធរ ស្រុក-ក្រុង និងមន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្ដាប់នូវបទបង្ហាញរបស់ វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយយកចិត្តទុកដាក់បំផុត។ ករណីមានចម្ងល់ ឬមិនច្បាស់លាស់លើចំណុចណាមួយ ត្រូវហ៊ានលើកជាសំណួរដើម្បីក្រុមសម្របសម្រួល ធ្វើការបំភ្លឺបញ្ជាក់បន្ថែម។

ឯកឧត្ដម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ខេត្តកណ្ដាលនាពេលឆាប់ៗខាងមុខនេះ នឹងដាក់ឱ្យ​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណ​មន្ត្រីរាជការ​ស៊ីវិល​ថ្មី​តាមបែបឌីជីថល (smart card) ដែលសបញ្ជាក់​ឱ្យឃើញថា វិស័យ​សាធារ​ណៈ និង​វិស័យ​ឯកជន​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត គាំទ្រ​គ្នា​ទៅវិញទៅមក មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ ដែលបានបង្ហាញឱ្យឃើញ​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​ប្រទេស​កម្ពុជា​ទាំងមូល មានការ​រីកចម្រើន ជឿនលឿន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាន់សម័យ ដូច​ប្រទេស​ជឿនលឿន​មួយចំនួន នៅក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។​

ឯកឧត្ដមបានបន្ថែមថា នេះជាភាពជោគជ័យដ៏ធំធេងលើជ្រុងមួយនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បានធ្វើអោយមន្ត្រីរាជការមានទឹកចិត្តស្រឡាញ់ការងារ និងមានភាពស្វាហាប់ ក្នុងការបំពេញការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនគឺ៖ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធ៌មសេវាសាធារណៈ សំដៅធ្វើអោយរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាពឆ្លើយតប ប្រកបដោយ ប្រសិទ្ធផលដើម្បីធ្វើអោយសំរេចគោលដៅបម្រើប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

លោក ងន់ ម័រ អគ្គនាយករងនិងជាប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាល ICT បានមានប្រសាសន៍ថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមានទម្រង់ជាស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការប្រើប្រាស់បណ្ណនេះ សម្គាល់ខ្លួនផង និងជាបណ្ណអេធីអឹម (ATM) សម្រាប់ដកប្រាក់បៀវត្សពីធនាគារផងលើសពីនេះ បណ្ណនេះ ក៏អាចប្រើជាមធ្យាបាយសម្រាប់មុខងារចាំបាច់ឯទៀតផងដែរ។

លោក ងន់ ម័រ បានមានប្រសាសន៍បន្តថា អត្តសញ្ញាណបណ្ណមន្ត្រីរាជការ​ គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាមធ្យាបាយមួយដែលឈានទៅសំរេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស​ និងកសាងអភិវឌ្ឍន៍ស្ថាប័ន ហើយការបោះពុម្ពអត្តសញ្ញាណបណ្ណមន្ត្រីរាជការថ្មីនេះ គឺមិនគ្រាន់បោះពុម្ព ដើម្បីប្រីប្រាស់ជា​បណ្ណសម្គាល់អត្តសញ្ញាទេ ប៉ុន្តែនេះ​គឺជាប្រភេទបណ្ណ ដែលយើងកំពុងប្រីប្រាស់ជាកាតទំនើបមួយ ដែលដើរទាន់សម័យបច្ចេកវិទ្យាទំនើប៤.០ ដែលការងារនេះត្រូវបានបង្កើតឡើងដោយ ក្រុមការងារជំនាញរបស់ក្រសួងមុខងារសាធារណៈផ្ទាល់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com