ទោះបីជាមានភាពមមាញឹកជាមួយការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ក្រាបរាល់បទល្មើសនានាក្នុងមូលដ្ឋាននៃខេត្តកណ្ដាលដើម្បីរក្សាឲ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិយ៉ាងណាក៏ដោយ ក៏ក្រុមការងារគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាសង្កាត់ដើមមៀនមិនដែលភ្លេចបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានម្ដងណាឡើយ។
ជាក់ស្តែងដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិដើមគរ នៅព្រឹកថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសហការជាមួយក្រុមការងារភូមិចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមប្រធានដើម្បីផ្ដល់ជូនបងប្អូនស្ដ្រីៗដែលទើបសម្រាលកូនរួច ចំនួន០៤គ្រួសារ។
ជាមួយនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន និងសូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស័គ្រចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបសម្រាលបានបុត្រជាទីស្រឡាញ់និងជាសមាជិកថ្មីសម្រាប់ក្រុមគ្រួសារ។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ក៏បានសម្ដែងការអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្រឡាញ់ ការទុកចិត្ត ការជឿជាក់មកលើក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនដោយបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ បានយ៉ាងច្រើនកុះករ។
គួរជម្រាបជូនថា បងប្អូនស្ដ្រីៗទើបសម្រាលកូនរួច ចំនួន០៤គ្រួសារដែលមានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល រួមមាន៖
*ទី១៖ ឈ្មោះ រង ឡៃហ៊ង
*ទី២៖ ឈ្មោះ ប៊ុន លីដា
*ទី៣៖ ឈ្មោះ ហេង ដាលីន
*ទី៤៖ ឈ្មោះ សួន សារ៉េន
គួរជម្រាបជូនបន្ថែមទៀតថា ចំពោះអំណោយទាំងនោះ ក្នុងមួយគ្រួសារ ទទួលបាន៖អង្ករ១បាវ = ៥០ គ.ក្រ, ថវិកា = ១០០,០០០៛, ឧបត្ថម្ភមេភូមិ =១០០,០០០៛ ដោយសរុបជាថវិកាចំណាយរួមចំនួន៩៨០,០០០រៀល៕