ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> លក្ខណៈសម្បត្តិទី៣ របស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺ មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាន អញ្ជើញទៅចូលរួមជូនពរភាគីនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទះ “តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៤-២០២៥ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ==> ក្រសួងអភិវឌ្ឍន៍ជនបទ មានការរៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ==> ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល ==> ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីធ្វើការ​វាយតម្លៃ​អចលនទ្រព្យឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍​របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា ==> រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ==> ឯកឧត្តម​ ង៉ូវ​ បូរីណា​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុងកម្មវិធីមីទ្ទិញអបអរសាទរខួប​លេីកទី៤៦​ នៃ​ទិវា​ជ័យជំនះ​ ៧មករា​ សាលាសង្កាត់ព្រះស្រែ
0

កោះកុងទៀតហើយ !សកម្មភាពបូមខ្សាច់រំលោភយកដីព្រៃកោងកាង នៅតែកើតមានជាហូរហែនៅស្រុកមណ្ឌលសីមា ខណៈមន្រ្តី ជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់..

 

ខេត្តកោះកុង៖ ប្រជានេសាទបានមានចម្ងល់ និងដាក់ការសង្ស័យថា ដីព្រៃកោងកាង ជាដីព្រៃលិចទឹក ដែលជាជម្រកត្រី ក្តាម បង្កង បង្គា ខ្យង ងាវ គ្រែង និងជាជម្រកជីវ:ចម្រុះ ជាច្រើនទៀតនៅ តាមព្រែកណាណៃឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងរងការគំរាមកំហែងពីក្រុមបូមខ្សាច់ គួរឲ្យព្រួយបារម្ភ នេះបើយោងតាម ប្រភពដែលបណ្ដាញសារព័ត៌មាន ពន្លឺ តាខ្មៅ ទទួលបាន។

ប្រជានេសាទ ដែលបើកកាណូតឆ្លងកាត់នៅចំណុចខាងលើ បានបញ្ជាក់ថាពួកគាត់នៅតែឃើញមាន ម៉ាស៊ីនបូមខ្សាច់១គ្រឿង ដែលប្រើទុយយោមានមុខកាត់១តឹក បណ្តែតលើទឹក ហើយកំពុងបូមខ្សាច់លុប ដីព្រៃលិចទឹក ដីព្រៃកោងកាង យ៉ាងគគ្រឹកគគ្រេងដោយមិនឃើញមានអាជ្ញាធរ ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធមានវិធានការទប់ស្កាត់ទាល់តែសោះ។

ទន្ទឹមនិងនោះក៏មានការលើកឡើងថា តើគេបូមខ្សាច់នៅចំណុចខាងលើនេះបម្រើឲ្យផលប្រយោជន៍បុគ្គលណា ? តើការធ្វើអាជីវកម្មបូមខ្សាច់ខុស ឬត្រូវតាមបទដ្ឋានបច្ចេកទេសឬទេ ? ខណៈគេប្រើបំពង់បូមធំៗ តើមានច្បាប់ទម្លាប់ដែរឬទេ ? តើការធ្វើអាជីវកម្មបែបនេះមានផលប៉ះពាល់ ដល់សម្បត្តិធម្មជាតិ និងបរិស្ថានដែរឬទេ ?  តើអ្នកមានលុយមានអំណាចមួយណា ដែលហ៊ានចំណាយដើមទុនយ៉ាងសម្បើមបូមខ្សាច់ចាក់ដីលប់ព្រៃកោងកាងជាសម្បត្តិរបស់រដ្ឋជាជម្រកមច្ឆាជាតិទឹកប្រៃ ដើម្បីធ្វើជាសម្បត្តិបុគ្គលបែបនេះ ?

យ៉ាងណាសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយ ជាពិសេសអ្នកនេសាទទ្រង់ទ្រាយតូចតាចជាលក្ខណៈគ្រួសារដែលគ្មានលុយកាក់ ដើម្បីទិញឧបករណ៍និងទូកធំៗសម្រាប់ចេញទៅនេសាទ ខាងក្រៅដូចគេ បានត្រឹមនេសាទតាមព្រែក តាមកោះ ឬ ក្នុងដៃសមុទ្រនេះ បានសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំង ព្រោះព្រៃកោងកាង ដែលជាកន្លែងមច្ឆជាតិ ពង កូន ដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល និងចាត់ទុកជាឆ្នាំងបាយ ជាដង្ហើមរស់ ជាកន្លែងផ្គត់ផ្គង់ជីវភាព និង ចិញ្ចឹមគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវបានគេបំផ្លាញអស់រលីងទៅហើយ ។

តាមប្រភពដោយឡែកមួយបង្ហើបឲ្យដឹងថា កន្លែងដាក់ម៉ាស៊ីនបណ្ដែតលើទឹកបូមខ្សាច់លុបដីព្រៃកោងកាង ដីព្រៃលិចទឹកមួយនេះ ជារបស់លោកម្នាក់ដែលមានលុយ មានឥទ្ធិពលម្នាក់ ក្នុងស្រុកមណ្ឌលសីមា ដែលគេឮល្ហិចល្ហៀងថា មិនមានច្បាប់អនុញ្ញាតពីសាលាខេត្តកោះកុង ឲ្យមកបូមលុបដីព្រៃកោងកាង និងរំលោភយកដីព្រែក ដែលគ្មានអ្នកណាហ៊ានទៅក្បែរ ឬ សួរនាំឡើយ ។

ពាក់ព័ន្ធនឹងករណីខាងលើ លោកពេជ្រ សុីយ៉ុន ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកោះកុង បានតបមក ពេញចិត្តមេឌា តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមយ៉ាងខ្លីថា(អរគុណច្រើន ខ្ញុំនឹងចុះទៅពិនិត្យ)។

ករណីនេះដែរលោកសុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានថ្លែងថា(ខ្ញុំធ្លាប់បានឱ្យខាងឃុំ ចុះទៅហាមឃាត់និងធ្វើកិច្ចសន្យាបញ្ឈប់។ម្ដងហើយ តែបើនៅតែបន្តទៀត ខ្ញុំនឹងចុះទៅហាមឃាត់ដោយផ្ទាល់)។
ដោយឡែក បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនទាន់ដឹងអត្តសញ្ញាណសុំការបកស្រាយ ពីភាគីម្ចាស់ទីតាំង ដែលកំពុងបូមខ្សាច់រំលោភយកដីព្រៃកោងកាង ខាងលើនេះបានទេ។

ពលរដ្ឋ និងមហាជន ស្នើសុំ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមដាក់កម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទប់ស្កាត់ ពាក់ព័ន្ធនិងករណីខាងលើនេះផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com