ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ==> ធីម CK កាហ្វេកុង ដែលល្បីខាងវ៉ៃគេដើម្បីកាត់សាញ ត្រូវបានក្របួចជាប់មួយសំបុកហើយ ==> ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦! ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកអធិការក្រុងតាខ្មៅ.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកស្នងការរង.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកស្នងការ.. ==> ក្នុងឪកាសឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហតញូស៍សូមគោរពជូនពរ លោកឯកឧត្តមបណ្ឌិតអគ្គនាយក..
0

ពិធីប្រកាសតែងតាំងឯកឧត្តម ជឺ សុខ ចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកណ្តាល..

 

(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្តកណ្តាល ជំនួស ឯកឧត្តម ហុក វ៉ាន់ធីណា ដែលត្រូវផ្ទេរមុខតំណែងជាប្រធានសាលាដំបូងខេត្តសៀមរាបវិញ។

​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​សាលាដំបូង​ខេត្ត​ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោក ស្រី ប្រតិភូ​ក្រសួងយុត្តិធម៌ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត​ ព្រមទាំងថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​កងកម្លាំង​ប្រដាប់វុ​ធ ក្នុង​ខេត្តកណ្តាលផងដែរ​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ សក្ដានុពល​ និង​សម​ទ្ធិ​ផលដែល​រដ្ឋបាល​ខេត្តកណ្តាលសម្រេចបាន​កន្លងមក​។ ឯកឧត្តម​អភិបាលខេត្តកណ្តាល ក៏បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​វិស័យ​យុត្តិធម៌ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាដំបូង​ខេត្តកណ្តាល ដែលតែងតែបាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត និង​បានធ្វើ​ឲ្យ​ការផ្ដល់សេវា​យុត្តិធម៌​បម្រើ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ​និង​ប្រសិទ្ធភាព​បានល្អ​ប្រសើរ​។​

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមប្រធានសាលាដំបូងខេត្តកណ្តាល ដែលទទួលបានការតែងតាំងនាឱកាសនេះនឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី បទពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយ ជាមួយរដ្ឋបាលខេត្តកណ្តាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីសម្រេចបានជោគជ័យ នូវសមិទ្ធិផលថ្មីៗ បន្ថែមទៀតស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា ផ្តល់ជូននូវសេវាយុត្តិធម៌ស្របតាមអភិក្រមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺធ្វើឱ្យលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ នឹងបន្តចូលរួម សហការ ជាមួយរដ្ឋបាលខេត្ត ក្នុងការបំពេញកិច្ចការងារសង្គមការងារមូលដ្ឋាន ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត រួមគ្នាគិត រួមគ្នាកសាង អភិវឌ្ឍខេត្តឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ជឺ សុខ បន្ទាប់ពីទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តកណ្តាល បានឡើងប្តេជ្ញាចិត្តធ្វើយ៉ាងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងសម្រេចឱ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។

​មានប្រសាសន៍​សំណេះសំណាល​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បាន​ថ្លែងអំណរគុណ​កោតសរសើរ ដល់​ឯកឧត្តម​អភិបាល​ខេត្តកណ្តាល ព្រមទាំងអាជ្ញាធរ​មានសមត្ថកិច្ច​ជំនាញ ទាំងអស់ក្នុង​ខេត្ត​​តែងតែបាន​សហការ​ជាមួយ​សាលាដំបូង​និង​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនេះ គឺជារឿងធម្មតាក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បាន​ក្រើនរំលឹក​ជាថ្មី ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាដំបូង​ខេត្ត​កណ្តាល ពិសេស​ឯកឧត្តម​ ជឺ សុខ ​ដែល​ទើប​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាលត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​បានល្អ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​អោយបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​ និង​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com