ខេត្តកំពង់ឆ្នាំង :
ទោះជាយ៉ាងណាក៏ដោយក៏នៅតែមាន
ការិៈគន់យ៉ាងច្រេីនពីក្រុមអ្នកសង្កេតការ
នៅលេីសេចក្តីសុខ ប្រកបដោយភាពស្ពឹក
ស្រពន់ របស់ លោក លី ឡា នាយខ័ណ្ឌ
រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែលគេ
សម្លឹងឃេីញថា ទីតាំង ដែននេសាទជា
ច្រេីននៅក្នុងខេត្តកំពង់ឆ្នាំង គឺត្រូវបាន
បទល្មេីសបង្កេីនឡេីងនៅក្នុងរដូវបេីកនេសាទឆ្នាំនេះ លេីសពីនេះទៀតនោះ
ដេីមរាំងដេីមឈេីធំៗ ដែលជាប្រភពជំរក
ត្រីពងកូន យ៉ាងច្រេីន គឺត្រូវបានក្រុមពួក
ជនល្មេីស ធ្វេីសកម្មភាព កាប់ទន្រ្ទានយក
ទៅធ្វេីជាសម្រាស់ ជាក់ស្តែងដូច ជានៅក្នុងភូមិ កោះក្អែក ឃុំ កំពង់ហាវ ស្រុក
កំពង់លែង ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍យ៉ាងច្រេីន ចេញពី
ស្រុកកំពង់លែង បានឲ្យអ្នកសារព័ត៌មាន
យេីងដឹងថា តែទូរទាំងស្រុកកំពង់លែងទៅហេីយដែលជាបង្កេីនសកម្មភាពកាប់
ទន្រ្ទានព្រៃលិចទឹកនៅពេលយប់ៗដឹកយកទៅធ្វេីជាសម្រាស់ ដាក់តាមដងទន្លេ
ក្នុងក្រុងកំពង់ឆ្នាំងត៉ាងគគ្រឹកគគ្រេង នៅ
ក្នុងការកាប់ព្រៃលិចទឹកយា៉ងច្រេីននេះគេ
តែងតែឃេីញ យ៉ាងច្រេីនជាងគេ នៅក្នុងស្រុកកំពង់លែងនេះតែម្តង ។
សេចក្តីរាយការណ៍យ៉ាងច្រេីននោះក៏បាន
បន្តទៀតថា ការកាប់ដេីមឈេីព្រៃលិចទឹក
យកធ្វេីជាសម្រាស់គឺនៅក្នុង ឃុំ កំពង់ហាវ
នេះតែម្តង គឺពួកគេមិនមែនធ្វេីសកម្មភាព
ក្នុងលក្ខណៈលួចលាក់ឡេីយ ។
ក្រុមពួកអនិក្ខជនវៀតណាម ធ្វេីសកម្មភាពកាប់ដេីមរាំងធំៗ យកធ្វេីជា
សម្រាស់ ដឹកចេញនៅពេលយប់ៗ សម្លេង
ម៉ាស៊ីន ផ្អេីលទន្លេហេីយ ប៉ុន្តែគេមិនដែល
ឃេីញ សមត្ថកិច្ចជំនាញ ឬក៏រូប លោក
លី ឡា នាយខ័ណ្ឌជលផលកំពង់ឆ្នាំង អេី
ពេីរចាប់អារម្មណ៍អ្វីឡេីយរាល់ថ្ងៃនេះ ។
សេចក្តីរាយការណ៍ ក៏បាន បន្តទៀតថា
កន្លងមកនោះសម្រាប់មន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំង គេធ្លាប់បានឮបានឃេីញ ឯកឧត្តម ពុំ សុថា ប្រធាន
រដ្ឋបាលជលផល កម្ពុជា ធ្លាប់បានជួយ
ផ្តល់ជាកាណូតមួយចំនួនផងដែរ ដល់រូប
លោក លី ឡា និងមន្ត្រីជលផលយ៉ាងច្រេីន ក្នុងវត្តមាននោះគេក៏ធ្លាប់បានឃេីញ និង ឮ ប្រសាសន៍យ៉ាងច្រេីន
ដែលចេញពីមាត់របស់ ឯកឧត្តម ពុំ សុថា
ដែលស្នេីរសុំឲ្យមន្ត្រីជំនាញក្រោម ឱវាទ
ដែលមានតួនាទីយ៉ាងដូចជា លោក លី ឡា នេះជួយអនុវត្តន៍ តាមអនុក្រឹត្យ របស់
រាជរដ្ឋាភិបាល គឺធ្វេីយ៉ាងណាជួយទប់ស្កាត់ និងការកាប់ទន្រ្ទានព្រៃលិចទឹក
ដែលជាប្រភពត្រីពងកូន នៅក្នុងរដូវបិទ
ឡូត៍នេសាទ ។
ការផ្តាំផ្ញើរនិងការណែនាំ របស់ ឯកឧត្តម ពុំ សុថា មន្ត្រីជំនាញក្នុងខេត្តកំពង់ឆ្នាំងុ។
អត្ថបទ អុិន សុីមូន្នី