នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំគណៈស្នងការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានដឹកនាំប្រតិភូស្នងការដ្ឋានរៀបចំទទួលស្វាគមន៍ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្តម ញ៉ាំង ទង តំណាងឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងទារុណកម្ម ដើម្បីធ្វើការងារចុះត្រួតពិនិត្យទីតាំងកន្លែងឃាត់នៅតាមការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។